រឿងអាក្រក់ ចារលើខ្សាច់, គុណបំណាច់ ចារលើថ្ម


រឿងអាក្រក់ ចារលើខ្សាច់, គុណបំណាច់ ចារលើថ្ម

មានរឿងតំណាលថា មិត្តសម្លាញ់ពីរនាក់  ដើរកាត់វាលខ្សាច់។ នៅក្នុងចំណុចមួយ នៃការធ្វើដំណើរ, ពួកគេទាំងពីរនាក់ បានឈ្លោះប្រកែកគ្នា, ហើយម្នាក់ បានទះកំភ្លៀងម្នាក់ទៀត។

ម្នាក់ដែលត្រូវគេទះ, ឈឺចាប់ខ្លាំង ប៉ុន្តែពុំបាន និយាយអ្វីទាំងអស់ ហើយសរសេរ នៅលើខ្សាច់ថា៖ “ថ្ងៃនេះ សម្លាញ់ដ៏ល្អបំផុត របស់ខ្ញុំ បានទះកំភ្លៀងខ្ញុំ”។

ពួកគេនាំគ្នាដើរទៅមុខ, បានមកដល់ស្រះទឹកមួយ ហើយនាំគ្នាចុះមុជ។ ម្នាក់ដែលត្រូវម្នាក់ទៀតទះកំភ្លៀង ផុងជើង ជាប់ភក់ លង់នៅទីជ្រៅ, ត្រូវបានម្នាក់ទៀត ជួយសង្គ្រោះ។ បន្ទប់ពីបានធូរស្បើយ ពីការឈ្លក់ទឹក គាត់បានចារ នៅលើថ្មថា “ថ្ងៃនេះ សម្លាញ់ ដ៏ល្អបំផុត របស់ខ្ញុំ បានជួយ ជីវិតខ្ញុំ”។

សម្លាញ់ម្នាក់ទៀតឆ្ងល់ ហើយសួរថា “បន្ទាប់ពី ខ្ញុំវាយឯង, ឯងសួរសរសេរ នៅដីខ្សាច់, ពេលនេះ ឯងចារនៅលើថ្ម។ ហេតុអី?”។

ម្នាក់ទៀតឆ្លើយថា “នៅពេលណា មានអ្នកណាម្នាក់ ធ្វើឲ្យយើងឈឺចាប់, យើងត្រូវសរសេរវាទុក នៅលើដីខ្សាច់ ដើម្បីឲ្យខ្យល់ខន្តី បក់រលុបបាត់។ ប៉ុន្តែបើមានអ្នកណាម្នាក់ ធ្វើល្អជាមួយយើង, យើងត្រូវចារឆ្លាក់នៅលើថ្ម ដើម្បីកុំឲ្យខ្យល់បក់រលុប”។

One Response to រឿងអាក្រក់ ចារលើខ្សាច់, គុណបំណាច់ ចារលើថ្ម

  1. សំលេងផ្គរ និយាយថា ៖

    ពិតជារឿង ដ៏ល្អកំរបានជួបណាស់ មានន័យថា អ្វីដែលគេបានធ្វើអាក្រក់ដាក់យើង កុំទុកក្នុងចិត្តក្លាយជាគុំនំឡើយ។ ហើយអ្វីដែលគេបានធ្វើល្អដាក់យើងគួរតែចងចាំគុណរបស់គេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 4,975 other followers