គេហដ្ឋានកញ្ចក់មួយពាន់
ខែកុម្ភៈ 24, 2012 មតិមួយ

កាលយូរលង់ណាស់មកហើយ នៅក្នុងភូមិ ដាច់ស្រយាលមួយ មានភូមិដ្ឋានមួយ ឈ្មោះថា គេហដ្ឋាន កញ្ចក់មួយពាន់។ កូនឆ្កែរីករាយមួយ បានឮដំណឹង អំពីភូមិដ្ឋាននេះ ក៏សម្រេចចិត្ត ទៅមើលលេង។ ពេលវាមកដល់ មុខគេហដ្ឋាន វាលោតឡើងកាំជណ្តើរ យ៉ាងសប្បាយចិត្ត ឆ្ពោះទៅកាន់ទ្វារចូល។ វាសម្លឹងមើល តាមច្រកទ្វារ ដោយ ត្រចៀកទាំងពីរ បះឆ្កឺតឡើង, បក់កន្ទុយរវិច។
វាភ្ញាក់យ៉ាងខ្លាំង ដែលបាន ឃើញកូនឆ្កែរីករាយ មួយពាន់ទៀត កំពុងបេះ ស្លឹកត្រចៀក បក់កន្ទុយរវិច ដូចវាដែរ។ ពេលវាញញឹម, វាឃើញកូនឆ្កែរីករាយ មួយពាន់ទៀត ញញឹមដាក់វា យ៉ាងរីករាយដែរ។ នៅពេលវា ចាកចេញទៅវិញ វាគិតក្នុងចិត្តថា៖ “កន្លែងនេះ ពិតជា សប្បាយណាស់! អញនឹង ត្រឡប់មកលេងទៀត ឲ្យបានញឹកញាប់”។
នៅក្នុងភូមិនោះដែរ មានកូនឆ្កែមួយទៀត ដែលជាឆ្កែកាច មុខក្រញ៉ូវជាប់រហូត។ វាបានសម្រេចចិត្ត ទៅលេងគេហដ្ឋាន កញ្ចក់មួយពាន់ដែរ។ នៅពេលវាឈាន ឡើងជណ្តើរ ក្នុងដំណើរមួយៗ ចូលទៅដល់ក្នុង ដោយសំយ៉ុងក្បាលចុះក្រោម, វាបានឃើញកូនឆ្កែ មុខក្រញ៉ូវ មួយពាន់ កំពុងសម្លឹង មើលមកវា ដោយទឹកមុខកាចដែរ។ ឃើញដូច្នោះ វាក៏គ្រហឹមដាក់គេ, ហើយឃើញឆ្កែទាំងនោះគ្ រហឹម បញ្ចេញចង្កូម ដាក់វាវិញ។ វាភ័យតក់ស្លុត យ៉ាងខ្លាំង។ វារត់ចេញ ទៅវិញ ហើយគិតក្នុងចិត្តថា៖ “កន្លែងនេះ គួរឲ្យតក់ស្លុតណាស់! អញមិនត្រឡប់ មកវិញ ជារៀងរហូត”។
……………………………………………………………………………………….
ពិភពលោក នៅជុំវិញយើង គឺគ្រាន់តែជា កញ្ចក់ឆ្លុះបញ្ចាំង អ្វីដែលនៅ ខាងក្នុងខ្លួនយើងប៉ុណ្ណោះ។ កាលណាយើង គិតអំពីចំណុចវិជ្ជមាន យើងនឹងមើលឃើញថា ពិភពលោកស្រស់ថ្លា។ កាលណាយើងគិត តែអំពីចំណុចអវិជ្ជមាន យើងនឹងមើលឃើញតែទុក្ខសោក, ក្តីអស់សង្ឃឹម ហើយយល់ថា ជីវិតឥតន័យ។ អ្វីៗ គឺជាដំណើរប្រព្រឹត្តិទៅ នៃចិត្តខ្លួនឯងប៉ុណ្ណោះ។






i have subscribed to ur post, and ur inspriring story interest me the most…