> លុយអាចទិញផ្ទះ ប៉ុន្តែមិនអាចទិញស្រុកកំណើត។
< អុ្នកណាក៏មានស្រុកកំណើតដែរ ហើយបើមានលុយ អាចទិញផ្ទះនៅយ៉ាងអ៊ាងហឺយ!
> លុយអាចទិញគ្រែ ប៉ុន្តែមិនអាចទិញការគេងលក់ ។
< អ្នកអត់លុយ ដេកលើដី ហើយដេកមិនលក់ ព្រោះខ្វល់ខ្វាយ នឹងរឿងអត់លុយ។
> លុយអាចទិញនាឡិកា ប៉ុន្តែមិនអាចទិញពេលវេលា។
< និយាយធ្វើមើលតែអ្នកអត់លុយ អាចទិញពេលវេលាបាន!
យ៉ាងហោចណាស់ អ្នកមានលុយអាចទិញ iPhone ទុកគ្រាន់មើលម៉ោង ឬលេង Facebook.
D
> លុយអាចទិញសៀវភៅ ប៉ុន្តែមិនអាចទិញចំណេះដឹង
< និយាយធ្វើមើលតែអ្នកអត់លុយ កើតមកចេះឯង!
> លុយអាចទិញចំណី ប៉ុន្តែមិនអាចទិញការស្រេកឃ្លាន
< អ្នកអត់លុយ ក្រពះតាន់, ហិតផ្សែងធូប ឆ្អែតដូចព្រះលក្សណ៍?
> លុយអាចទិញតួនាទី ប៉ុន្តែមិនអាចទិញការគោរព
< ក្នុងលោកនេះ គេគោរពអ្នកអត់លុយសឹងអី!!!
> លុយអាចទិញឈាម ប៉ុន្តែមិនអាចទិញជីវិត
< និយាយធ្វើមើលតែអ្នកអត់លុយមិនចេះងាប់!!!
> លុយអាចទិញថ្នាំ ប៉ុន្តែមិនអាចទិញសុខភាព
< អត់លុយទិញថ្នាំ កាន់តែឈឺ ឆាប់ងាប់!!!
> លុយអាចទិញការរួមភេទ ប៉ុន្តែមិនអាចទិញការស្រលាញ់
< អ្នកមានលុយទាំងអស់ សុទ្ធតែឯកោ គួរឲ្យអាណិត!!!
> លុយអាចទិញការធានារ៉ាប់រង ប៉ុន្តែមិនអាចទិញសុវត្ថិភាព។
< អ្នកមានលុយ អាចទិញឡានជិះ បន្ថយគ្រោះថ្នាក់, អ្នកអត់លុយ ជិះអាដើរឡាហូត ឬជិះកង់សុំគេ, ឱកាសឡានប៉ះបុក ឬឆ្កែដេញខាំ កាន់តែខ្ពស់។
អ្នកណាមិនត្រូវការលុយ យកមកឲ្យខ្ញុំទាំងអស់មក, ខ្ញុំយកទៅចែកអ្នកអត់លុយ ដើម្បីទិញផ្ទះ, ទិញពូកដេក, ទិញនាឡិកាពាក់ ទុកមើលម៉ោង, ទិញសៀវភៅអាន, ទិញម្ហូបចំណី, ទិញថ្នាំវីតាមីន បំប៉នសុខភាព, ទិញខោអាវស្លៀកឲ្យស្អាតបាត ញ៉ែស្រីស្អាត… ហើយទីបំផុត ទោះមិនអាចទិញឡាន ក៏អាចទិញម៉ូតូជិះ ហើយថែមមួកសុវត្ថិភាព។
មតិថ្មីៗ