Seven Logics

In life, one plus one is not always two, but here’s the seven logics I need to remind my self everyday.

1.     Make peace with your past so it doesn’t spoil your present.
2.     What others think of you is none of your business.
3.     Time heals almost everything. Give the time some times.
4.     No one is the reason of your happiness except you,  and you alone.
5.    Don’t compare your life with others. You have no idea what their journey is all about.
6.     Stop thinking too much. Its okay not to know all the answers.
7. Smile, you don’t own all the problems in the world.

Botrakhmer’s Motivation

ការប្តេជ្ញាចិត្ត

យើងអាចស្វែងរក ការបំផុសគំនិតពីមនុស្សដទៃ ប៉ុន្តែការប្តេជ្ញាចិត្ត គឺអាស្រ័យ លើខ្លួនយើងទាំងស្រុង។

 

Get BOGO bids on Zeekler to win laptops, electronics, cash and much more at up to 95% off. https://www.zeekler.com/securesignup.asp?username=botrakhmer

ព្រហ្មលិខិត, ព្រះអាទិទេព គឺគ្រាន់តែការប្រឌិតឡើងនៃមនុស្សលោក

អត្ថបទនេះ ខ្ញុំបានសរសេរនៅក្នុងហ្វេសប៊ុក កាលពី Sunday, December 18, 2011 at 1:50am

យើងកម្រឮអ្នកណាម្នាក់ និយាយថា ព្រហ្មលិខិតកម្រិត ឲ្យគេរៀនជាប់ជាបណ្ឌិត, ឬទទួលការឡើងឋានៈ នៅក្នុងការងារណាមួយណាស់។ បើគេបានជោគជ័យ, អ្វីដែលគេនិយាយនោះ គឺអំពីការប្រឹងប្រែង របស់គេផ្ទាល់។ ប៉ុន្តែបើមានរឿងបរាជ័យ ក្នុងប្រការណាមួយ យើងក៏កម្រឮមនុស្សខ្មែរយើង ទទួលសារភាពថា ខ្លួនខ្វះសមត្ថភាព ឬខ្វះខាតចំណុចណាមួយ, ឬធ្វើខុសចំណុចណាមួយដែរ។ សរុបសេចក្តីមក គឺបើល្អ គឺខ្លួនគេជាអ្នកខំ, ប៉ុន្តែបើបរាជ័យ គឺមកពីព្រហ្មលិខិត។ ដូច្នេះ ព្រហ្មលិខិត គ្រាន់តែពាក្យមួយ ដែលមនុស្សខ្មែរបង្កើតមក សម្រាប់ទម្លាក់កំហុស, បោសដៃ ដើរចេញពីការទទួលស្គាល់នូវភាពខ្វះខាតរបស់ខ្លួនឯង ឬច្រានចោល ភាពទទួលខុសត្រូវប៉ុណ្ណោះ។

 

រឿងបែបនេះ ចំពោះសាសន៍ផ្សេងក៏មានដូចគ្នា, គឺគេយកព្រះមកដាក់ពីមុខ នៅពេលគេចង់ធ្វើអ្វីម្យ៉ាង។ ដូចជាកាលពួកគ្រិស្ទាន យកលេសឈ្លានពាន ដណ្តើមយក ក្រុងយេរូសាឡឹម ដោយសំអាងលើហេតុផលសាសនា, បើកផ្លូវ និងរក្សាសន្តិសុខ សម្រាប់អ្នកធ្វើធម្មយាត្រាទៅកាន់កន្លែងដែលគេឆ្កាងព្រះយេស៊ូ និងកន្លែងដែល ព្រះយេស៊ូឡើងត្រឡប់ទៅឯព្រះវរបិតាវិញ។ ថ្ងៃក្រោយមក ពីមូស្លីម ក៏បានប្រើហេតុដូចគ្នានេះដែរ ដោយសំអាងថា ជាកន្លែងដែលមហាម៉ាត់ ឡើងទៅស្ថានសួគ៌។ ហើយនៅពេលណា គេចង់កាប់សម្លាប់ក្រុមមនុស្ស ដែលមិនមែនជាអ្នកកាន់សាសនាដូចខ្លួន  គេក៏លើកសំអាងថា នេះជាបំណង របស់ព្រះជាម្ចាស់។ សព្វថ្ងៃ ពួកមូស្លីម ជ្រុលនិយម ដែលបង្កភេរវកម្ម នៅក្នុងពិភពលោក ដោយព្រោះតែការចងគំនុំ និងស្អប់ខ្ពើមឧត្តមគតិ នៃការរស់នៅរបស់ បណ្តាបស្ចឹមប្រទេស ក៏យកព្រះមកដាក់ពីមុខ ដើម្បីធ្វើសង្គ្រាម ដោយសំអាងហេតុផលសាសនាដដែល។

 

ដូច្នេះ, ព្រហ្មលិខិត, ព្រះអាទិទេព គឺគ្រាន់តែការប្រឌិតឡើងនៃមនុស្សលោក, រីឯទង្វើទាំងឡាយ ក៏ប្រព្រឹត្តិឡើងដោយមនុស្សលោកដូចគ្នា។

My Canbodian T-shirt

Google កាន់​ជើង​សៀម​ប្រឆាំងខ្មែរ

នៅក្នុង​កម្មវិធី Google Earth ប្រាសាទទាំងប៉ុន្មាន​ដែល​នៅ​ក្នុង​ដី​ខ្មែរ​ក្នុង​ខេត្ត​ព្រះវិហារ សុទ្ធ​តែ​ដាក់ឈ្មោះ​សៀម​ទាំងអស់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ថែម​ទាំង​មាន​ការ​ឃោសនា​ជា​ភាសាអង់គ្លេសប្រឆាំង​ខ្មែរ​ថា “កាល​យូរ​លង់មក​ហើយ ដីម្តុំ​ឋិត​នៅក្រោម​ការ​គ្រប់​គ្រង​របស់​ថៃឡងដ៌។ កូន​ថៃ​ជំនាន់​ក្រោយនឹង​ទារ​ត្រឡប់យក​មក​វិញ ព្រោះ​វា​ជា​ដី​របស់​ថៃ”។ ក្រុមហ៊ន Google ជា​សាជីវកម្ម​ជំនួញ គួរ​តែ​ឋិតនៅ​អព្យាក្រិត មិនគួរ​ជួយ​ថៃ​បំភ័ន្ត​ភ្នែក​អន្តរជាតិឡើយ។ យ៉ាងណាមិញប្រសិន​បើ​ក្រុមហ៊ុន​នេះ​ជា​កម្មសិទ្ធ​របស់​ថៃ​នោះ គេ​សមនឹង​ធ្វើបែបនេះ​ដើម្បី​ផល​ប្រយោជន៍​របស់​គេ ប៉ុន្តែ​នរណា​ក៏ដឹងថា ក្រុមហ៊ុន Google មិន​មែន​ជា​កម្មសិទ្ធ​របស់​ថៃ​ឡើយ។ រឿង​នេះ​មិន​មែន​មិន​គួរ​ឲ្យ​ឈឺ​ឆ្អាល​នោះ​ទេ វា​ជា​រឿង​ទាក់​ទង​ដល់​កិត្យានុភាព និង បូរណភាព​ទឹកដី​នៃ​កម្ពុជា។ ខេមរជន​ទាំង​អស់​ ជា​ពិសេស​រាជរដ្ឋាភិបាលកម្ពុជា ត្រូវ​តែ​តវ៉ាប្រឆាំង​នឹង​ការ​ឃោសនា​អកុសល​បែប​នេះ​ទៅ​កាន់​ក្រុមហ៊ុន Google។

In Google Earth program, if you hover your cursor on these little dots you’ll see biased propaganda by Google against Cambodia.

google-screenshot

តាមដាន

Get every new post delivered to your Inbox.

Join 4,975 other followers