ពិភពលោកនឹងជួបអាកាសធាតុអាក្រក់


ពិភពលោកនឹងជួបអាកាសធាតុអាក្រក់ក្នុងពេល១០០ឆ្នាំទៀត

ការសិក្សាថ្មីមួយអំពីកម្តៅផែនដីបានព្រមានថា តំបន់មេឌីទែរ៉ាណេ ប្រទេស​ប្រេស៊ីល និង​ជា​ពិសេស តំបន់​នៅភាគខាងលិច​សហរដ្ឋ​អាមេរិក​​​​ ប្រហែលជា​នឹង​ទទួល​រងនូវគ្រោះរាំងស្ងួតដ៏យូរ រលក​កម្តៅ​កាន់​តែ​យូរ​ជាង​មុន និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​06-10-05t_land.jpgក្នុងពេលមួយសតវត្សរ៍ក្រោយ​នេះ។ ការ​សិក្សា​នេះ ក៏បានព្យាករណ៍ថា នឹង​មាន​ការធ្លាក់ព្រិលត្រជាក់តិចជាងមុន និងមានរដូវមួយដែល​កើត​ឡើង​យូរ​ជាង​មុន​ផង​ដែរ។ អ្នក​ដឹក​នាំ​ការ​សិក្សាអ្នកស្រីក្លាវឌីយ៉ា តេបាល់ឌី ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​នៅ​មជ្ឈមណ្ឌល​ជាតិសម្រាប់ស្រាវ​ជ្រាវ​បរិយាកាសដែលរដ្ឋាភិបាល​អាមេរិក​បាន​ផ្តល់លុយឲ្យ បាននិយាយថា គ្រោះធម្មជាតិ​ទាំង​នេះ​គឺ​ខ្លាំង​ក្លា​ណាស់ មិនមែន​ត្រឹម​មធ្យម​ទេ។ អ្នកស្រីក្លាវឌីយ៉ាបានបន្តថា គ្រោះធម្មជាតិ​ទាំង​នោះ​នឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សង្គម និង​បរិស្ថាន​វិទ្យា។ នៅពេលនេះយើង​បាន​ឯកភាពគ្នាថាត្រូវធ្វើយ៉ាងណាដើម្បីរិះរកវិធី​ដើម្បី​ដោះ​ស្រាយទប់ទល់នឹងគ្រោះមហន្តរាយនៃរលកកម្តៅ ភ្លៀង​ធ្លាក់ខ្លាំង និងអាកាសធាតុ​អាក្រក់ៗ​ផ្សេងទៀត ដែលនឹងកើតមានឡើងនៅ​សតវត្សរ៍​​ក្រោយ​នេះ។

 

នឹងមានភ្លៀងធ្លាក់ច្រើនដូចជានៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកជាដើម ខណៈពេលដែលពិភពលោកឡើងកម្តៅ ដែលវានឹងធ្វើឲ្យផ្លាស់​ប្តូរខ្យល់អាកាសសម្រាប់តំបន់សំខាន់ៗមួយចំនួន ដូចជាមានការកើតបាតុភូត អែល នីណូ ជាដើម។ បាតុភូតអែលនីណូនឹងជះឥទ្ឋិពល​មក​លើ​​ភាគ​ខា​ងលិចសហរដ្ឋអាមេរិក អូស្ត្រាលី និងប្រេស៊ីល។ បញ្ហានេះក៏នាំឲ្យមានធ្លាក់ភ្លៀងនៅតំបន់មហាសមុទ្រអត្លង់ទិកដែលជា​ហេតុ​បង្ក​​ឲ្យ​មានការផ្លាស់ប្តូរចរន្តខ្សល់នៅក្នុងមហាសមុទ្រមេឌីទែរ៉ាណេ។ អ្នកស្រីក្លាវឌីយ៉ា បាននិយាយថា ការសិក្សានេះបាន “ផ្តល់ដល់ពួក​យើង​​​នូវ​ភស្តុតាង​​ដែលបង្ហាញថា ការផ្លាស់ប្តូរធាតុអាកាសទាំងនេះទំនងជាអាចកើតមានក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត “។ អ្វីដែល​អ្នក​ស្រី​ក្លាវឌីយ៉ា​បាន​និយាយ​គឺជាលទ្ឋផលដ៏តក់ស្លុត គឺថាការផ្លាស់ប្តូរអាកាសធាតុនោះនឹងកើតឡើងដោយចៀសមិនរួចក្នុងពេលអនាគត។

 

អ្នកស្រីក្លាវឌីយ៉ាបានបន្ថែមថា គ្រប់ផ្នែកទាំងអស់នៃផែនដីត្រូវបានព្យាករណ៍ថានឹងជួបប្រទះនូវកំណើននៃចំនួន យប់ដែលធ្លាប់មាន សីតុណ្ហ​ភាពចុះទាបនោះទៅជាមានសីតុណ្ហភាពឡើងខ្ពស់ទៅវិញ។ នៅពេលយប់សីតុណ្ហភាពនឹងឡើងក្តៅដែលនៅពេលនេះវាអាចកើត​ឡើង​​ម្តងរៀងរាល់ទសវត្សរ៍ហើយរហូតដល់ឆ្នាំ២០៩៩ ទំនងជានឹងកើតឡើងយ៉ាងតិចណាស់ក៏ស្ទើរតែរៀង​រាល់ឆ្នាំ​ដែរប្រសិន​បើវា​មិន​កើត​​ឡើង​ញឹក​ញាប់ទេនោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s