“សេដ្ឋកិច្ច​ចំណេះ​ដឹង”


តើ​កម្ពុជា​ត្រៀម​ខ្លួន​រួច​ហើយ​ឫ​នៅ?

ដោយ គឹម ណាតាឆា

ប្រតិភូ​ជាង ៣០​រូប មក​ពី ប្រទេស​ចំនួន ១១ មាន​វត្តមាន​ក្នុង​សណ្ឋាគារ​ផ្កាយ​ប្រាំ​ដែល​មាន​កិត្យានុភាព​បំផុត​នៅ​ទីក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដើម្បី​រៀនសូត្រ​អំពី​ចំណេះដឹង​នៃ​ផលិតកម្ម និង​ប្រើប្រាស់​វា​ក្នុង​យុត្តិសាស្ត្រ​អភិវឌ្ឍន៍​របស់​ខ្លួន​សំដៅ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច។

នៅ​ថ្ងៃ ២២ ខែ កុម្ភៈ ឆ្នាំ ២០០៨ ក្នុង​ចំណោម​ប្រិភូ ៣០​រូប មាន​ប្រតិភូ​កម្ពុជា​ចំនួន ៧​រូប ដែល​បាន​ចូលរួម​វេទិកា​កម្រិត​ខ្ពស់​ស្ដី​ពី​សេដ្ឋកិច្ច​ចំណេះដឹង ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ធនាគារ​ពិភពលោក (WBI) និង​វិទ្យាស្ថាន​ដើម្បី ការអភិវឌ្ឍ​នៃ​ប្រទេស​កូរ៉េ (Korea Development Institute School) ។ អ្វី​ដែល​នៅ តែ​ជា​សំណួរ​នោះ​គឺ​ថា ៖ តើ​ប្រទេស​កម្ពុជា​អាច​ក្លាយ​ជា​កូរ៉េ​ខាង​ត្បូង​ទី​ពីរ ឬ​ឥណ្ឌា​ទី​ពីរ​ក្នុង​ការ​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចិរភាព​ក្នុង​រយៈពេល​វែង​ដែរ​ទេ?

តំណាង​ប្រចាំ​ប្រទេស​មក​ពី​អង្គការ​អភិវឌ្ឍន៍​នានា ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​ក្នុង​នោះ​រួម​មាន​សមាជិក​មួយ​រូប​របស់​ក្រុមប្រឹក្សា​គណៈកម្មការ​ឧត្ដមសិក្សា​របស់​ប្រទេស​ហ្វីលីព្ពីន មន្ត្រី​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​របស់​ប្រទេស​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ក៏​ដូច​ជា​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ និង​អ្នក​រកស៊ី​ដ៏​ឆ្នើមៗ​ពី​ប្រទេស​កម្ពុជា។ តំណាង​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​មក​ពី​ប្រទេស​វៀតណាម ហ្វីលីព្ពីន ប៉ាគីស្ថាន និង​កម្ពុជា ក៏​មាន​វត្តមាន​ផង​ដែរ។

តើ​កម្ពុជា​អាច​ប្រើប្រាស់​នូវ​គោល​គំនិត​ទាំង​បួន​នេះ​ដែរ​ឬ​ទេ?

យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ធនាគារ​ពិភពលោក​ឆ្នាំ ២០០៧ ការ​កសាង​សេដ្ឋកិច្ច​ចំណេះដឹង ៖ យុទ្ធសាស្ត្រ​ទំនើប​សម្រាប់​អភិវឌ្ឍន៍មាន​គោល​គំនិត​ចំនួន​បួន រួម​មាន ៖ របប​សេដ្ឋកិច្ច និង​ស្ថាប័ន, ការអប់រំ, ប្រព័ន្ធ​ច្នៃប្រឌិត និង​រចនា​សម្ព័ន្ធ​ព័ត៌មាន។

អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គម្រោង​របស់​ក្រុម​ប្រឹក្សា​វិនិយោគ​កម្ពុជា លោក សេង សុចិន្ដា មាន​ប្រសាសន៍​ថា ៖ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​វេទិកា​នេះ ដែល​អនុញ្ញាត​ឱ្យ​ខ្ញុំ​កំណត់​បាន​នូវ​កត្តា​សំខាន់ៗ​ដែល​នាំ​ដល់​ការអភិវឌ្ឍ​ប្រកប​ដោយ​ជោគជ័យ។ គេ​អាច​បញ្ចូល​កត្តា​ទាំង​នោះ​មក​ត្រឹម​តែ​បី​ប៉ុណ្ណោះ គឺ​ការច្នៃប្រឌិត ការអប់រំ និង​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា និង​ទូរគមនាគមន៍

ប្រទេស​កូរ៉េ​ខាង​ត្បូង អៀកឡង់ និង​ឥណ្ឌា សុទ្ធសឹង​ជា​ឧទាហរណ៍​នៃ​បម្លាស់ប្ដូរ​ទៅ​រក​សេដ្ឋកិច្ច​ចំណេះដឹង​ប្រកប​ដោយ​ជោគជ័យ ហើយ​ប្រទេស​ទាំង​នោះ ហាក់​ដូច​ជា​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​បាន​គិត​ជា​យូរ​ណាស់​មក​ហើយ​នោះ។

ចុះ​ប្រទេស​កម្ពុជា​វិញ? តើ​ប្រទេស​កម្ពុជា​អាច​ដើរ​តាម​គន្លង​នេះ​ដែរ​ឬ​ទេ? ហើយ​អាច​ផ្លាស់ប្ដូរ​ទៅ រក​សេដ្ឋកិច្ច​ផ្អែក​លើ​ចំណេះដឹង​ដោយ​ជោគជ័យ​ដែរ​ឬ​ទេ?” នេះ​ជា​សំណួរ​ចោទសួរ​ដោយ​អ្នក​កាសែត​ម្នាក់។

ដោយ​បាន​ចូលរួម​នៅ ក្នុង​សិក្ខាសាលា​នេះ​ផង​ដែរ​នោះ ប្រធាន​ធនាគារ​អេស៊ីលីដា ដែល​ជា​ធនាគារ​នាំ​មុខ​មួយ​នៅ​កម្ពុជា លោក អ៊ិន ចាន់នី មាន​ប្រសាសន៍​ថា ៖ តាម​ពិត​ទៅ ប្រទេស​ណា​ក៏​ដោយ រួម​ទាំង​កម្ពុជា​ផង អាច​ក្លាយ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ចំណេះដឹង ដរាប​ណា​យើង​មាន​ឆន្ទៈ​ច្បាស់លាស់ និង​ផ្ដោត​លើ​គុណភាព​សិក្សា តាម​រយៈ​ការលើក​កម្ពស់​ប្រព័ន្ធ​អប់រំ​ឱ្យ​មាន​ស្តង់ដារ​អន្តរជាតិ ឬ​យ៉ាង​ហោច​ណាស់​ស្តង់ដារ​អាស៊ាន

គោល​គំនិត​ទាំង​បួន

យោង​តាម​របាយការណ៍​វិទ្យាស្ថាន​ធនាគារ​ពិភពលោក​ស្ដី​ពី​សេដ្ឋកិច្ច​ចំណេះដឹង គោល​គំនិត​ទាំង​បួន​តម្រូវ​ឱ្យ​មាន ៖ () បរិយាកាស​សេដ្ឋកិច្ច និង​ក្នុង​ស្ថាប័ន​ដែល​ផ្ដល់​ការលើក​ទឹកចិត្ត​ចំពោះ ការ​បង្កើត ការ​ផ្សព្វផ្សាយ និង​ការ​ប្រើប្រាស់​ចំណេះ​ដឹង​សាកល និង​បង្កើត​ចំណេះដឹង, () ប្រជាជន​ដែល​មាន​ការអប់រំ និង​ជំនាញ​ខ្ពស់, () ប្រព័ន្ធ​ច្នៃប្រឌិត ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី ចំណេះដឹង​សាកល និង​បង្កើត​ចំណេះដឹង​ក្នុង​ស្រុក និង () ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន​ដែល​មាន​ប្រសិទ្ធិភាព។

របាយការណ៍​ប្រកួត​ប្រជែង​នា​ពេល​ថ្មីៗ​នេះ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ក្នុង​លេខ​រៀង​ទី ១១០ ក្នុង​ចំណោម ១៣១ ប្រទេស។ លេខរៀង​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ឧបសគ្គ​សម្រាប់​ការវិនិយោគ និង​ជំនួញ ក្នុង​ការស្រូប​យក​ឱ្យ​អស់​លទ្ធភាព​នូវ​សក្ដានុពល​នៃ​កត្តា​ផលិតកម្ម​របស់​កម្ពុជា ដូច​​ជា​កម្លាំង​ពលកម្ម ដើមទុន និង​ចំណេះដឹង។

ប្រព័ន្ធ​សេដ្ឋកិច្ច និង​ស្ថាប័ន ៖ ជា​ប្រទេស​ដែល​ងើប​ចេញ​ពី​សង្គ្រាម និង​អតីត​ប្រទេស​សង្គម​និយម កម្ពុជា​កំពុង​តែ​កសាង​សេដ្ឋកិច្ច​ទីផ្សារ និង​សម្រប​ខ្លួន​នឹង​ឥទ្ធិពល​អវិជ្ជមាន​នៃ​សេរីភាព​សេដ្ឋកិច្ច។ ប្រព័ន្ធ​សេដ្ឋកិច្ច និង​ស្ថាប័ន​នេះ​កំពុង​ស្ថិត​នៅ ក្នុង​ការ​ស្ថាបនា។

នៅ​កម្ពុជា កំណែទម្រង់​សខាន់ៗ​មួយ​ចំនួន​កំពុង​ដំណើរការ។ កំណែទម្រង់​ខ្លះ​ដូចជា កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បាន​បោះ​ជំហាន​ទៅ​មុខ​គួរ​ឱ្យ​កត់​សម្គាល់ នេះ​បើ​យើង​តាម​របាយការណ៍​ចុងក្រោយ​បំផុត​របស់​វិ?វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា។ ក៏ប៉ុន្តែ ការវិវឌ្ឍ​ផ្សេង​ទៀត​មាន​ភាព​យឺតយ៉ាវ ដូចជា​ការ​បំពេញ​តាម​លក្ខន្តិកៈ​ផ្នែក​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​កំណែទម្រង់​រដ្ឋាភិបាល​ថ្នាក់​កណ្ដាល។

២ ការអប់រំ ៖ ការរីកចម្រើន​ជា​ជំហានៗ​ក្នុង​ប្រព័ន្ធ​អប់រំ​ត្រូវ​តែ​មាន​ជា​មុន​សិន។ ឧទាហរណ៍​ចំនួន​ពីរ​ទាក់ទង​នឹង​សេដ្ឋកិច្ច​ចំណេះដឹង ខណៈ​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​អៀកឡង់ អាច​ផ្ដោត​លើក​ការ​ពង្រឹង​ការអប់រំ​ថ្នាក់​ឧត្ដម​សិក្សា​ប្រទេស​កម្ពុជា​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​បង្កើន​អត្រា​ចេះ​អក្សរ​នៅ​ឡើយ។

ការទទួល​បាន​ការអប់រំ និង​កម្រិត​អប់រំ មិន​មែន​ជា​បញ្ហា​តែ​មួយ​មុខ​ដែល​ប្រទេស​កម្ពុជា​ប្រឈម​មុខ​នោះ​ទេ។ គុណភាព​អប់រំ​ទាប​នៅ​ថ្នាក់​ឧត្ដម​សិក្សា និង​កង្វល់​ជ្រុល​ពី​តម្រូវការ​រយៈពេល​វែង​សម្រាប់​ប្រទេស​បាន​រាំង​ខ្ទប់​សក្ដានុពល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។

លោក អ៊ិន ចាន់នី ប្រធាន​ធនាគារ អេស៊ីលីដា បាន​និយាយ​ថា ៖ ការលើក​កម្ពស់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​គឺ​ជា​ការចាំបាច់។ ក៏​ប៉ុន្តែ​មិន​ត្រូវ​កំណត់​ត្រឹមតែ​ការ​អប់រំ​ថ្នាក់​ឧត្ដមសិក្សា​ប៉ុណ្ណោះ ទេ។ យើង​មិន​ត្រូវការ​បរិមាណ​ទៀត​ទេ ពោល​យើង​ត្រូវការ​គុណភាព

ប្រព័ន្ធ​ច្នៃប្រឌិត ៖ ការច្នៃប្រឌិត​គឺ​ជា​គោល​គំនិត​សំខាន់​មួយ​ទៀត​នៅ​ក្នុង​ទ្រឹស្ដី​សេដ្ឋកិច្ច​ចំណេះដឹង។ ប៉ុន្តែ ការច្នៃប្រឌិត និង​ការបង្កើត​ថ្មី មិន​មែន​កើត​ឡើង​ដោយ​ឯកឯង​នោះ​ទេ គឺ​គេ​ត្រូវ​ជំរុញ​ឱ្យ​មាន។ ក្នុង​បទ​ឧទ្ទេសនាម​ស្ដី ពី​សេដ្ឋកិច្ច​ចំណេះដឹង លោក Jean Eric Aubert មាន​ប្រសាសន៍​ថា ៖ ដើម្បី ឱ្យ​សេដ្ឋកិច្ច​ចំណេះដឹង​កើត​មាន គេ​ត្រូវការ​បម្លាស់​ប្ដូរ​ផ្នត់គំនិត វប្បធម៌ ទាំង​នៅ​ក្នុង​ប្រទេស​សហគ្រាស ធនាគារ ។ល។

ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន ៖ លោក Jean Eric Aubert បាន​រំឭក​ថា ៖ បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ (ICT) គឺ​ជា​ផ្នែក​សំខាន់​មួយ​របស់​សេដ្ឋកិច្ច​ចំណេះ​ដឹង។ ប៉ុន្តែ​សេដ្ឋកិច្ច​ចំណេះដឹង​មិន​មែន​ជា​សេដ្ឋកិច្ច​ដែល​ផ្អែក​លើ ICT នោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ជួប​ប្រទះ​ការលំបាក​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ICT សេវាកម្ម​ផ្សេងៗ និង​ការអប់រំ។ ការតភ្ជាប់​អ៊ីនធឺណិត​ទូទាំង​ប្រទេស​នៅ មាន​កម្រិត ហើយ​មាន​ល្បឿន​យឺត និង​ថ្លៃ​ខ្ពស់។ ដូច្នេះ​កត្តា​នេះ​បាន​រាំង​ស្ទះ​ដល់​ការផ្សព្វផ្សាយ​ចំណេះដឹង និង​ព័ត៌មាន​នានា។

ចំណេះដឹង និង​បច្ចេកវិទ្យា គឺ​ជា​កត្តា​គន្លឹះ​នៃ​ផលិតកម្ម។

ប្រទេស​អភិវឌ្ឍន៍​កំពុង​ពឹង​ផ្អែក​ខ្លាំង​លើ​ការបង្កើត​ចំណេះដឹង​ដើម្បី​ធានា​នូវ​កំណើន​សេដ្ឋកិច្ច។ ជាង ៥០% នៃ​ផល​របស់​ប្រទេស​អ្នក​មាន​ធំៗ ផ្អែក​លើ​ចំណេះដឹង នេះ​បើ​តាម​ការប៉ាន់ស្មាន​របស់​អង្គការ​ដើម្បី​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច (OECD) ។ ការបង្កើត​ចំណេះដឹង​នេះ​ត្រូវបាន​គេ​មើល​ឃើញ​តាម​រយៈ​ការវិនិយោគ​ដើមទុន​លើ​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់ និង​តម្រូវការ​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ខ្លាំង។

ប្រទេស​កូរ៉េ​ខាងត្បូង គឺ​ជា​ឧទាហរណ៍​នៃ​ការអនុវត្ត​សេដ្ឋកិច្ច​ចំណេះដឹង ពីព្រោះ​ថា​ប្រទេស​នេះ​បាន​យក​ឈ្នះ​លើ​វិបត្តិ​ហិរញ្ញ​វត្ថុ​អាស៊ី​ឆ្នាំ ១៩៩៧ ហើយ​ក្លាយ​ជា​គំរូ​សម្រាប់​អនុវត្ត​សេដ្ឋកិច្ច​ចំណេះដឹង​តាំង​ពី​ពេល​នោះ​មក៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s