ការបំបៅដោះដល់ទារកអាចការពារម្តាយពីជម្ងឺ


ការសិក្សាស្រាវជ្រាវបានបង្ហាញថាស្ត្រីដែលបំបៅដោះដល់ទារកអាចកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីរោគគាំងបេះដូង, ជម្ងឺបេះដូង ឬក៏ជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាលបាន។

ការបំបៅកូនដោយដោះមានប្រយោជន៍ច្រើនយ៉ាង

ការ បំបៅកូន ដោយ ដោះ មាន ប្រយោជន៍ ច្រើន យ៉ាង

ការ​សិក្សា​មួយ​របស់​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា ស្ត្រីដែល​បំបៅ​កូនដោយ​ទឹក​ដោះ​ខ្លួន​អស់រយៈ​ពេល​ជាង​១ឆ្នាំ ទំនង​ជាមាន​ការវិវឌ្ឍ​ទៅ​រក​លក្ខខណ្ឌ​ជម្ងឺខាងលើ​តិច​ជាង​១០% បើ​ប្រៀប​ធៀប​ទៅ​នឹង​ស្ត្រីដែល​មិន​ធ្លា​ប់​បំបៅកូន​សោះ។

សូម្បី​តែ​ការបំបៅ​រយៈ​ពេល​យ៉ាង​ហោច​ណាស់​មួយខែ ក៏អាច​កាត់បន្ថយ​ការកើត​ជម្ងឺទឹក​នោម​ផ្អែម, សម្ពាធឈាម​ឡើង​ខ្ពស់ និង​កំរិត​ជាតិ​កូឡេស្តេរ៉ូល​ផង​ដែរ។ ការ​សិក្សា​នេះ​មាន​បង្ហាញ​នៅក្នុ​ង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​ផ្នែក​សម្ភព និង​ព្យាបាល​សរីរាង្គ​បង្ក​កំណើត​ស្ត្រី។

ការ​សិក្សា​នេះ​បាន​បន្ថែម​ទៅ​លើ​ភស្តុតាង​នៃ​ការ​រីក​លូតលាស់​របស់​រាង​កាយ​ដែល​បង្ហាញ​ថា ការ​បំបៅ​ដោះ​កូនមាន​ប្រយោជន៍​ដល់​សុខភាព​ទាំង​ម្តាយ​និង​ទារក។

ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​បំបៅ​ដោះ​កូន​ កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​មហារីក​អូវែ និង​មហារីក​ដោះ ហើយ​និង​ជម្ងឺ​ពុក​ឆ្អឹង​នៅ​ពេល អស់​រដូវ។ ហើយ​ចំពោះ​ផល​ប្រយោជន៍​សម្រាប់​ទារក​វិញ​មាន​រយៈ​ពេល​វែង ពី​ព្រោះ​ទឹក​ដោះម្តាយ​ត្រូវ​បាន​គេ​ជឿ​ថា​អាច​ការពារ​ប្រឆាំង​នឹង​ជម្ងី​លើស​ទម្ងន់, ទឹក​នោម​ផ្អែម, រោគ​ហឺត, និង​ផល​ប៉ះ​ពាល់​ដល់ត្រចៀក, ក្រពះ និងទ្រូង។

ការ​សិក្សា​ថ្មី​បំផុត​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យាល័យ Pittsburgh បាន​ផ្តោត​ទៅ​លើ​ស្ត្រីក្រោយ​ពេល​អស់​រដូវ​ចំនួន ១៤០,០០០ នាក់។ ជា​មធ្យម វា​មាន​រយៈ​ពេល ៣៥ ឆ្នាំ ចាប់​តាំង​ពី​ការ​បំបៅ​ដោះ​ជាចុង​ក្រោយ ដែល​ទទួល​បាន​ផល​ប្រយោជន៍​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍។

ក៏​ដូច​ជា​កាត់​បន្ថយ​គ្រោះថ្នាក់​ជម្ងឺ​បេះដូង​នោះ ការ​បំបៅ​ដោះ​កូន​ច្រើន​ជាង​មួយឆ្នាំ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ការឡើង​សម្ពាធ​ឈាម​ខ្ពស់​បាន ១២% ហើយ​ជម្ងឺ​ទឹក​នោម​ផ្អែម និង​កំរិត​ជាតិ​កូឡេ​ស្តេរ៉ូល​បាន​ប្រហែល​ ២០%។

វា​បាន​បង្ហាញ​ថា ការ​បំបៅ​ដោះ​កូន​ អាច​កាត់​បន្ថយ​ជម្ងឺ​សរសៃ​ឈាម​បេះដូង​ ដោយ​កាត់​បន្ថយ​បរិមាណ​ខ្លាញ់ស្តុក​ទុក​ក្នុង​រាងកាយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា ផល​ប្រយោជន៍​នេះ​កាន់​តែ​ស្មុគ​ស្មាញឡើង ដោយ​សារ​ការ​បញ្ចេញ​ជាតិ​អរម៉ូន​ដែល​បណ្ដាល​មក​ពី​ការ​បំបៅ​កូន​ដោយ​ដោះ​នោះ ដើរ​តួនាទី​យ៉ាង​សំខាន់។

អ្នក​ស្រាវជ្រាវ​ម្នាក់​ គឺ​លោក​វេជ្ជបណ្ឌិត Eleanor Bimla Schwarz បាន​និយាយ​ថា យើង​បាន​ដឹង​អស់​រយៈ​ពេលជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា ការ​បំបៅ​ដោះ​កូន​មាន​សារ​សំខាន់​ណាស់​សម្រាប់​សុខភាព​ទារក ហើយ​ឥឡូវ​នេះ​យើងដឹង​ថា ការ​បំបៅ​នេះ​មាន​ប្រយោជន៍​ដល់​សុខភាព​ម្តាយ​ផង​ដែរ។ ការ​ដែល​ម្តាយ​បំបៅ​កូន​របស់​ពួក​គេ​កាន់​តែ​យូរ វា​កាន់​តែ​ប្រសើរ​ឡើង​ទាំង​ម្តាយ និង​កូន

នៅ​ក្នុង​ប្រទេស​អង់គ្លេស ក្រសួង​សុខាភិបាល​បាន​ផ្តល់​យោបល់​ឲ្យ​ធ្វើ​ការ​បំបៅ​ដោះកូន​រយៈ​ពេល ៦​ខែ។ លោក​ស្រី​ជូន ដាវីសុន ជា​​គិលានុបដ្ឋាយិកា​ផ្នែក​បេះដូង​ម្នាក់​នៅ​ឯ​មូលនិធិ​បេះដូង​អង់គ្លេស​ បាន​និយាយ​ថា ការ​បំបៅ​ដោះ​កូន​ត្រូវ​បាន​គេ​គិត​ជា​យូរ​មក​ហើយ​ថា​មាន​ប្រយោជន៍​ដល់​ទារក និង​ម្តាយ

លោក​ស្រី​និយាយ​ថាការ​សិក្សា​ស្រាវជ្រាវ​នេះ​បង្ហាញ​ថា វា​អាច​មាន​ផល​ប្រយោជន៍​សុខភាព​បេះដូង​ដល់​ម្តាយ​ផង​ដែរ។ ទោះ​បី​ជា យ៉ាង​ណា​ក៏​ដោយ វា​គ្រាន់​តែ​បង្ហាញ​ពី​ទំនាក់​ទំនង​រវាង​ការ​បំបៅ​ដោះ​កូន ហើយ​និង​ផលប្រយោជន៍​សុខភាព​ប៉ុណ្ណោះ។ យើង​ត្រូវ​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​ដើម្បី​ស្វែង​យល់​ថា​ តើ​ហេតុ​អ្វី​បាន​ជា​ការ​បំបៅ​នេះ​ជា​ករណី​ដ៏​ចាំ​បាច់​នោះ

One thought on “ការបំបៅដោះដល់ទារកអាចការពារម្តាយពីជម្ងឺ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s