រថយន្តហោះ ហោះហើរជាលើកដំបូង


ព្រោះ​​តែ​​​ការ​​​​កក​ស្ទះ​ចរាចរ​ណ៍ ​មនុស្ស​​​លោក​ជា​​ច្រើន​​​រមែង​​សុបិន​​ស្វែង​រក​មធ្យោបាយ​មួយ ដើម្បី​​​គេច​​ផុត​​ពីកំណក​ចរាចរណ៍​នេះ។

រថយន្តដែលអាចហោះហើរបាន ឈ្មោះ Terrafugia Transition

រថយន្តដែលអាចហោះហើរបាន ឈ្មោះ Terrafugia Transition

ចូរ​ឈប់​សុបិន​ទៀត​ទៅ ព្រោះ​រថយន្ត​ដែល​អាច​ហោះ​​បាន​ជា​លើក​ដំបូង​របស់​ពិភព​លោក​បាន​​ធ្វើ​ការ​ហោះ​ហើរ​របស់​ខ្លួន​ជា​លើក​ដំបូង ដោយ​សំកាំង​នៅ​លើ​លំហ​មេឃ​នៃ​​សហរដ្ឋ​អាមេរិក។ ​មុន​ពេល​ចុះ​ចត​នោះ​ គេ​គ្រាន់​តែ​ចុច​ប៊ូតុង​​ នោះស្លាប​វា​នឹង​បត់​ចូល ហើយ​អាច​រត់​នៅ​លើ​ផ្លូវ​ធំ​បាន។

រថ​យន្ត​ដែល​អាច​ហោះ​ហើរ​បាន​ ឈ្មោះ Terrafugia Transition អាច​បើក​ក្នុង​ល្បឿន​មធ្យម ១៨៥ គ.ម ក្នុង​មួយ​ម៉ោង។

លោក​​ខាល ឌីទ្រិច (Carl Dietrich) អ្នក​បង្កើត​រថ​យន្ត Terrafugia បាន​និយាយ​ថា ការ​រក​ឃើញ​នេះ ​នឹង​​កែ​ប្រែ​ចល័ត​ភាព​នៃ​ពិភព​លោក។ វា​ជា​អ្វី​ដែល​​ពួក​អ្នក​ចូល​ចិត្ត​ផ្នែក​អាកាស​ចរណ៍ បាន​ខិត​ខំ​ស្វែង​រក​តាំង​ពី​ឆ្នាំ ១៩៩៨ មក​ម៉េ្លះ។

ក្រុមហ៊ុន​អះ​អាង​ថា រថ​យន្ត​ដែល​អាច​ហោះ​បាន​នេះ អាច​សំកាំង​ក្នុង​អាកាស​ចម្ងាយ ៦៤៣.៧៣ គ.ម ដោយ​ប្រើ​ធុង​សាំង​តែ​មួយ​ធុង​ទេ។ ទន្ទឹម​គ្នា​នេះ​ដែរ​​ ការ​ចាក់​សាំង​បន្ថែម​មិន​តម្រូវ​ឲ្យ​ធ្វើ​អ្វី​ច្រើន​ទេ ដោយ​គ្រាន់​តែ​បើក​បរ​ទៅ​រក​ទីធ្លា​ស្ថានីយ​ប្រេង​ក្បែរ​នោះ ហើយ​ចាក់​​សាំង​​ដែល​គ្មាន​ជាតិ​សំណ​បាហាំង​​ចូល។

មាន​​រថយន្ត​ដែល​អាច​ហោះ​បាន​ដទៃ​ទៀត ត្រូវ​បាន​បង្ហាញ​​ពី​មុន​មក ប៉ុន្តែ នេះ​គឺ​ជា​ការ​ធ្វើ​ដំណើរ​លើ​អាកាស មក​រត់​នៅ​លើ​ផ្លូវ​បាន​ដោយ​រលូន។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក៏​នៅ​មាន​ឧបសគ្គ​បន្តិច​​បន្តួច។ រថ​យន្ត​ដែល​អាច​ហោះ​បាន​នេះ នឹង​មាន​តម្លៃ​ប្រហែល $១៩៨, ៥៧៥ នៅ​ពេល​ចាប់​ផ្តើម​ដាក់​ឲ្យ​ប្រើ​ប្រាស់ តែ​ទោះ​យ៉ាង​ណា ថ្លៃ​នេះ​មិន​ថ្លៃ​ជាង​រថយន្ត​ទំនើប​ម៉ាក Bentley ទេ។

អ្នក​បើក​បរ ចាំ​បាច់​នឹង​ត្រូវ​ផ្តល់​ប័ណ្ណ​បើក​បរ​រថយន្ត ឬ​ប័ណ្ណ​បើក​បរ​យន្ត​ហោះ​ពេញ​លេញ​ផង​ដែរ ប្រសិន​បើ​ត្រូវ​បាន​គេ​បញ្ឈប់​នៅ​ពាក់​កណ្ដាល​ការ​ហោះ​ហើរ។

ដោយ​សារ​វា​ជា​ប្រភេទ​យន្ត​ហោះ​ដ៏​ស្រាល យន្ត​ហោះ​នេះ នឹង​ជម្នះ​នឹង​ការ​ហោះ​ហើរ​ក្នុង​អាកាស​ធាតុ​មិន​ល្អ, គំហើញ​មិន​សូវ​ច្បាស់​ ឬ​លំហ​អាកាស​ដែល​ត្រូវ​បាន​កំណត់ ប៉ុន្តែ​វា​មាន​អត្ថ​ប្រយោជន៍​បន្ថែម​ទៀត ក្នុង​ការ​បន្ត​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ថ្នល់ ប្រសិន​បើ​លក្ខ​ខណ្ឌ​អាកាស​ធាតុ​ប្រែ​ជា​អាក្រក់។

ក្រុមហ៊ុន​បាន​ធ្វើ​ការ​សាក​ល្បង​ដោយ​ឲ្យ​លោក ហ្វីល មេទៀ (Phil Meteer) អតីត​វរ​សេនីយ៍​ឯក​ទ័ព​អាកាស​បើក​បរ​ជើង​ហោះ​ហើរ​ដំបូង កាល​ពី​ដើម​ខែ​នេះ។

លោ​ក​បាន​ប្រាប់​វិបសាយ AV ថា ការ​ហោះ​ហើរ​ដំបូង​មិន​គួរ​ឲ្យ​កត់​សម្គាល់​ទេ។ ខ្ញុំ​បាន​ធ្វើ​ការ​ហោះ​ហើរ​រាប់​ពាន់​ម៉ោង ដែល​មាន​យន្ត​ហោះ​គ្រប់​ប្រភេទ​ចាប់​ពី Pipercubs រហូត​ដល់ F-16s ហើយ​យន្ត​ហោះ Transitions នេះ​ហោះ​ហើរ​ដូច​ជា​យន្ត​ហោះ​ល្អ​ពិត​ប្រាកដ​ដែរ។ យន្ត​ហោះ Transitions ត្រូវ​បាន​ចាត់​ទុក​ថា​ជា​យន្ត​ហោះ​ដ៏​ស្រាល​មួយ ដែល​ស័ក្តិ​សម​ទៅ​នឹង​ប្រភេទ “Light Sport” របស់​អាមេរិក ហើយ​វា​ងាយ​ស្រួល​ទទួល​បាន​អាជ្ញា​ប័ណ្ណ។

ក្រុមហ៊ុន​កំពុង​តែ​រង់​ចាំ​វិញ្ញា​បនបត្រ​ពី​រដ្ឋ​បាល​សុវត្ថិ​ភាព​ដឹក​ជញ្ជូន​ជាតិ។ យន្ត​ហោះ Light Sport នឹង​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​នៅ​លើ​ផ្លូវ​ថ្នល់ និង​លើ​មេឃ​ក្នុង​ពេល​ឆាប់​ៗ​នេះ។៚

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s