ការព្យាយាមជាប្រចាំ ពិតជាបានសម្រេចមែន!!!!


រៀងរាល់លើក ដែលខ្ញុំទៅទិញឥវាន់នៅផ្សារ Walgreen ហើយពេលគិតលុយ អ្នក​គិត​លុយ​ចេះតែសួរថា៖ «លោក​ត្រូវ​ការ​ស្ករគ្រាប់ Reese’s ទេ? ១ កញ្ចប់តែ ៨៩​សេន​ប៉ុណ្ណោះ,» ខ្ញុំ​តែង​គ្រវីក្បាល​ឥត​និយាយស្តី ហើយ​ទទួល​អារម្មណ៍​ថា​រំខាន​ក្រៃលែង ហើយ​នឹកក្នុងចិត្តថា៖ «យី! មី​សំពោច​​រោម​​លឿងនេះ​(អ្នកគិត​លុយ​ស្បែកស សក់​ទង់​ដែង)!!! បើអញចង់ស៊ីស្ករគ្រាប់ Reese’s អញលូកដៃយកមកឲ្យដាក់គិតលុយហើយ(ព្រោះស្ករគ្រាប់នៅមានដាក់ក្បែរ កន្លែងគិតលុយ)… ចាំ​បាច់​អី​សួរ​រាល់​តែ​ដង​ចឹង???»។

ខ្ញុំខានចូល Walgreen ប្រហែលជា ៣ សប្តាហ៍ហើយ, ល្ងាចមិញនេះ ខ្ញុំក៏សម្រេចចិត្ត​ទៅទិញ​សាប៊ូកក់សក់ និង​ថ្នាំដុសធ្មេញ។ នៅ​តាម​ផ្លូវ​ទៅកាន់កន្លែងគិតលុយ ខ្ញុំ​ក៏​រើសស្ករ Reese’s ៣ កញ្ចប់​ដាក់​ក្នុង​កញ្ច្រែង ដើម្បីការពារទុកជាមុនកុំឲ្យអ្នកគិតលុយសួរនាំរំខានចិត្តទៀត។ ពេលកំពុងគិតលុយ ស្រាប់តែ​អ្នក​គិត​លុយ​បន្លឺ​សួរ​ថា៖ «លោកត្រូវការស្ករគ្រាប់ M&M ទេ»… ខ្ញុំភ្ញាក់ព្រើតហួសចិត្ត… តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺខ្ញុំឥតមានទទួលអារម្មណ៍រំខានចិត្តដូចរាល់ដងទេ បែរ​ជា​អស់​សំណើច​ក្នុងពោះទៅវិញ។ ខ្ញុំគ្រាន់តែញញឹមទៅកាន់អ្នកលក់ ហើយនិយាយថា “No. But thank you very much for asking.” ។

នេះ​បញ្ជាក់ឲ្យឃើញថា ការដាស់តៀនខ្លួនជាប្រចាំ ហើយប្រកាន់ខ្ជាប់ឥរិយាបថវិជ្ជមាន  និងបរិសកម្ម ពិតជាធ្វើឲ្យជីវិតងាយស្រួលរស់នៅជាងពេលមុនៗ… ដែល​ខ្ញុំ​តែង​តែ​មើល​ឃើញ​តែ​រឿងអវិជ្ជមាន ហើយមានប្រតិកម្មទៅនឹងរឿងតូចតាចស្ទើរសព្វបែបយ៉ាង, នាំការរំខានដល់ខ្លួន និងធ្វើបាបតែចិត្តខ្លួនឯង។ :)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s