ជីវិត គឺជាបេសកកម្ម មិនមែនជាអាជីព។ អាជីព គឺជាវិជ្ជាវៈ, បេសកកម្មគឺជាបុព្វហេតុ។ អាជីពសួរថា «តើមានអ្វីចំណេញដល់ខ្ញុំ?»… ឯបេសកកម្មសួរថា «តើខ្ញុំធ្វើយ៉ាងណា ដើម្បីឲ្យប្លែកខុសពីនេះ?»។ បេសកកម្មរបស់វិរបុរស Martin Luther King គឺដើម្បីធានាបាននូវសិទ្ធិពលរដ្ឋ សម្រាប់មនុស្សទូទៅ។ បេសកកម្មរបស់ Ghandi គឺដើម្បីរំដោះប្រជាជនឥណ្ឌា ៣០០ លាននាក់។ បេសកកម្មរបស់ Mother Teresa គឺដើម្បីផ្តល់ការស្លៀកពាក់ដល់អ្នកដែលគ្មានអ្វីរុំខ្លួន និងបំពេញក្រពះរបស់ជនស្រេកឃ្លាន។
ទាំងនេះគឺជាឧទាហរណ៍ធំៗ ប៉ុន្តែយើងមិនចាំបាច់ផ្លាស់ប្តូរពិភពលោក ទើបហៅថា មានបេសកកម្មនោះទេ។ ដូចគ្រូបង្រៀនម្នាក់ឈ្មោះ Maren Mouritsen បាននិយាយដូច្នោះថា «ភាគច្រើននៃយើងរាល់គ្នា នឹងមិនអាចធ្វើអ្វីបានធំដុំអស្ចារ្យទេ ប៉ុន្តែយើងអាចធ្វើរឿងតូចតាច តាមមធ្យោបាយដ៏អស្ចារ្យមួយ»។
_សៀវភៅ ទម្លាប់ ៧ យ៉ាង របស់យុវជនឆ្នើម