ការពិពណ៌នាអំពីការងា៖
ករណីយកិច្ច និង ការទទួល ខុសត្រូវៈ លោកគ្រូ-អ្នកគ្រូ/អ្នកណែនាំ មានមុខនាទីសំខាន់បំផុតនៅក្នុងជីវិតសិស្សជ្រើសរើសនិមួយៗ។ ដូច្នេះ បេក្ចជនម្នាក់ៗ ត្រូវតែមានគុណភាពឲ្យសមស្របតាមលក្ខណៈដូចបានរាយខាងក្រោមនេះ៖
- ត្រូវមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយណែនាំសិស្សធ្វើកិច្ចការ សាលាឲ្យបានពេញលេញចំពោះមុខវិជ្ជាដែលសិស្សត្រូវការឲ្យជួយ។
- មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ថ្លឹងថ្លែងក្នុងការសម្រេចចិត្ត ជ្រើសរើសសម្រាំងទទួលយកសិស្សឲ្យចូលមកក្នុងកម្មវិធី។
- ចេះរៀបចំប្លង់តេស្តដើម្បីស្ទង់អំពីកម្រិតវិជ្ជា និងទេពកោសល្យរបស់សិស្យជ្រើសរើស។
- ធ្វើតេស្តស្ទង់អំពីកម្លាំង និងកម្សោយរបស់សិស្សជ្រើសរើសនិមួយៗ ទាំងខាងផ្នែកគំនិតប្រាជ្ញា និងទាំងខាងផ្នែកចិត្តសាស្ត្រ។
- ប្តេជ្ញារក្សាភាពពិតប្រាកដ ជាក់លាក់ ក្នុងការបង្ហាត់បង្ហាញសារព័ត៌មានរបស់កម្មវិធី ដោយគ្មានបញ្ចូលយោបល់ផ្ទាល់ខ្លួនឡើយ។
- កាលណាជ្រើសរើសសិស្សរួចហើយ ត្រូវចេះពិនិត្យគុណភាពភាពជាអ្នកដឹកនាំរបស់សិស្ស ដោយផ្តល់នូវវឌ្ឍនភាព និងការឧបត្ថម្ភទ្រទ្រង់ដល់សិស្សដែលអាចជួយគេឲ្យមានការរីក ចម្រើនដល់កម្រិតខ្ពស់បំផុត។
- គាំទ្រចំណង់ចំណូលចិត្ត និងគោលដៅយូរអង្វែងរបស់សិស្ស និងជួយជ្រោមជ្រែងគេឲ្យបានសម្រេចគោលបំណងប្រកបដោយជោគជ័យ ដោយវិធីតាមផ្តល់នូវសេចក្តីត្រូវការរបស់សិស្ស។
- ធ្វើរបាយការណ៍ប្រចាំខែអំពីវឌ្ឍនភាពរបស់សិស្សជាទៀងទាត់។
- មានលទ្ធភាពធ្វើដំណើរផ្លូវឆ្ងាយ និងអាចធ្វើការដទៃផ្សេងៗទៀត។
- ត្រូវចេះរៀបចំសំណុំផលប័ត្រ ដោយមានភ្ជាប់នូវរូបភាព ១ សន្លឹក របស់សិស្សម្នាក់ៗ។
លក្ខណៈសម្បត្តិចាំបាច់
- ជានិស្សិតឆ្នាំទី ៣ នៃមហាវិទ្យាល័យ ឬមានសញ្ញាប័ត្រមហាវិទ្យាល័យ។
- សញ្ញាប័ត្រ មិនចាំបាច់ដូចគ្នានឹងសិស្សដែលអ្នកនឹងណែនាំទេ
- មានសមត្ថភាពអាចណែនាំសិស្សក្នុងការចុះឈ្មោះចូលរៀនមហាវិទ្យាល័យ និងផ្តល់ដំបូន្មានដល់សិស្ស អំពីជីវិតរបស់និស្សិតនៅមហាវិទ្យាល័យ។
- មានការពិសោធខាងការងារ ឬកំពុងប្រកបការងារ ប្រសិនបើរៀនចប់មហាវិទ្យាល័យរួចហើយ។
- ដឹងរបៀបណែនាំក្នុងការជ្រើសយកវិជ្ជាជីវៈផ្សេងៗ។
- បង្ហាត់សិស្សឲ្យធ្វើ រេស៊ូមេ (Resume) ឲ្យបាន ប្រណិត, ចេះបំពេញពាក្យសុំការងារធ្វើ ហើយចេះបង្ហាត់អប់រំសិស្សផ្នែកសុជីវធម៌, ចរិយាធម៌, ដើម្បីឲ្យសិស្សត្រៀមខ្លួនចូលបម្រើការងារបានល្អ។
- មានការប៉ិនប្រសប់ផ្នែកប្រាស្រ័យទាក់ទងគ្នា, ចេះរកផ្លូវដោះស្រាយទំនាស់ ឬបញ្ហាផ្សេងៗតាមរបៀបអ្នកថ្លៃថ្នូរ។
- សន្យានៅជាប់ជាមួយសិស្សក្នុងរយៈពេលយូរ រហូតដល់សិស្សរៀនចប់បានសញ្ញាប័ត្រមហាវិទ្យាល័យ។