អាហារូបករណ៍ពីមូលនិធិឧត្តុង្គ


ប្អូនៗដែលខ្វះប្រាក់បងថ្លៃការសិក្សា អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ពីមូលនិធិឧត្តុង្គ។ ដើម្បីអាចទទួលបាននូវអាហារូបករណ៍នេះ អ្នកត្រូវតែជាសិស្សរៀនថ្នាក់បញ្ចប់នៃវិទ្យាល័យ ហើយជាអ្នកគ្រោងនឹងចូលមហាវិទ្យាល័យ, អនុមហាវិទ្យាល័យ, សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ឬក៏សាលាបច្ចេកទេស។

ក្នុងការវាយតម្លៃទៅលើការដាក់ពាក្យសុំអាហារូបករណ៍នេះការគិតពិចារណាត្រូវបានផ្តោតលើៈ

  • ការសម្រេចបានទាំងឡាយក្នុងការសិក្សា
  • សកម្មភាពក្រៅកម្មវិធីសិក្សាទាំងឡាយនៅក្នុងសាលា និង/ឬ នៅក្នុងសហគមន៍
  • បទពិសោធន៍ការងារ
  • គោលបំណងផ្ទាល់ខ្លួននៃការអប់រំ និង អាជីព
  • តម្រូវការហិរញ្ញវត្ថុ, សក្តានុពលដែលអាចសម្រេចបានជោគជ័យ ក្នុងការអប់រំក្រោយពីបញ្ចប់វិទ្យាល័យ
  • ជាសិស្សបញ្ចប់ការសិក្សានៅវិទ្យាល័យ ដែលត្រៀមចូលមហាវិទ្យាល័យនៅឆមាសបន្ទាប់

សូមទាញយកពាក្យសុំនៅខាងក្រោមនេះ

https://docs.google.com/fileview?id=0B8EQaZ-ox9V0NDkwODY2ZTItNGYzOS00Yzk1LThiMDEtZTE4YzM3NDQ3NDBl&hl=en