ដំណឹងការងារ ជាមួយ ​មូលនិធិឧត្តុង្គ


តំណែងៈ គ្រូ/អ្នកណែនាំ

ការពិពណ៌នាអំពីការងា

ករណីយកិច្ច និង ការទទួល ខុសត្រូវៈ លោកគ្រូ-អ្នកគ្រូ/អ្នក​ណែនាំ មាន​មុខនាទី​សំខាន់​បំផុតនៅ​ក្នុង​ជីវិត​សិស្ស​ជ្រើស​រើស​​និមួយៗ។ ដូច្នេះ បេក្ចជនម្នាក់ៗ ត្រូវ​តែ​មាន​គុណភាពឲ្យ​សមស្រប​តាម​លក្ខណៈ​ដូច​បាន​រាយខាង​ក្រោម​នេះ៖

  • ត្រូវមានសមត្ថភាព​គ្រប់​គ្រាន់​​ក្នុង​ការ​ជួយណែនាំ​សិស្ស​ធ្វើ​កិច្ចការ ​សាលា​ឲ្យ​បាន​ពេញលេញ​ចំពោះ​មុខ​វិជ្ជា​ដែល​​​សិស្សត្រូវ​ការ​ឲ្យ​ជួយ។
  • មាន​សមត្ថភាព​គ្រប់​គ្រាន់​សម្រាប់​​ថ្លឹងថ្លែង​ក្នុង​ការ​សម្រេច​ចិត្ត ​ជ្រើសរើសសម្រាំង​ទទួល​យក​សិស្ស​ឲ្យ​ចូល​មក​ក្នុង​កម្មវិធី។
  • ចេះរៀបចំ​ប្លង់តេស្ត​ដើម្បី​ស្ទង់​អំពី​កម្រិត​វិជ្ជា និង​ទេពកោសល្យ​របស់​សិស្យ​ជ្រើសរើស។
  • ធ្វើតេស្តស្ទង់អំពីកម្លាំង និង​កម្សោយ​​របស់​សិស្ស​ជ្រើសរើស​និមួយៗ ទាំងខាង​ផ្នែក​គំនិត​ប្រាជ្ញា និង​ទាំងខាង​ផ្នែក​ចិត្តសាស្ត្រ។
  • ប្តេជ្ញា​រក្សា​ភាព​ពិត​ប្រាកដ ជាក់លាក់ ក្នុង​ការ​បង្ហាត់បង្ហាញ​សារព័ត៌មាន​របស់​កម្មវិធី ដោយ​គ្មាន​បញ្ចូល​យោបល់​ផ្ទាល់​ខ្លួន​ឡើយ។
  • កាលណា​ជ្រើស​រើស​សិស្ស​រួច​ហើយ ត្រូវចេះ​ពិនិត្យ​គុណភាពភាពជាអ្នក​ដឹកនាំ​របស់​សិស្ស ដោយ​ផ្តល់​នូវ​វឌ្ឍនភាព និង​ការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​សិស្ស​ដែល​អាច​ជួយ​គេ​ឲ្យ​មាន​ការ​រីក​ ចម្រើន​ដល់​កម្រិត​ខ្ពស់​បំផុត។
  • គាំទ្រ​ចំណង់​ចំណូល​ចិត្ត និង​គោលដៅ​យូរ​អង្វែង​របស់​សិស្ស និង​ជួយ​ជ្រោមជ្រែង​គេ​ឲ្យ​បាន​សម្រេច​គោលបំណង​​ប្រកប​ដោយ​ជោគជ័យ ដោយ​វិធី​តាម​ផ្តល់​នូវ​សេចក្តី​ត្រូវការ​របស់​សិស្ស។
  • ធ្វើ​របាយការណ៍​ប្រចាំ​ខែ​អំពី​វឌ្ឍនភាព​របស់​សិស្ស​ជា​ទៀង​ទាត់។
  • មាន​លទ្ធភាព​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ និងអាច​ធ្វើការ​ដទៃ​ផ្សេងៗ​ទៀត។
  • ត្រូវ​ចេះ​រៀប​ចំ​សំណុំផលប័ត្រ​ ដោយ​មាន​ភ្ជាប់​នូវ​រូបភាព ១ សន្លឹក​ របស់​សិស្ស​ម្នាក់​ៗ។

លក្ខណៈសម្បត្តិចាំបាច់

  • ជានិស្សិតឆ្នាំទី ៣ នៃមហាវិទ្យាល័យ ឬ​មានសញ្ញាប័ត្រមហាវិទ្យាល័យ។
    • សញ្ញាប័ត្រ មិនចាំ​បាច់​ដូចគ្នា​នឹង​សិស្ស​ដែល​អ្នក​នឹងណែនាំ​ទេ
    • មាន​សមត្ថភាព​អាចណែនាំ​សិស្ស​ក្នុង​ការ​ចុះ​ឈ្មោះ​ចូល​រៀន​មហាវិទ្យាល័យ និង​ផ្តល់​ដំបូន្មាន​ដល់​សិស្ស អំពី​ជីវិត​របស់​និស្សិត​នៅ​មហាវិទ្យាល័យ។
  • មានការពិសោធ​ខាង​ការងារ ឬ​កំពុង​ប្រកប​ការងារ ប្រសិន​បើ​រៀន​ចប់​មហាវិទ្យាល័យ​រួច​ហើយ។
    • ដឹងរបៀបណែនាំ​ក្នុងការជ្រើស​យក​វិជ្ជាជីវៈ​ផ្សេងៗ។
    • បង្ហាត់​សិស្ស​ឲ្យ​ធ្វើ រេស៊ូមេ (Resume) ឲ្យបាន​ ប្រណិត, ចេះបំពេញ​ពាក្យ​​សុំ​ការងារធ្វើ ហើយ​ចេះ​បង្ហាត់​អប់រំ​សិស្ស​ផ្នែក​សុជីវធម៌, ចរិយាធម៌, ដើម្បី​ឲ្យ​សិស្ស​ត្រៀម​ខ្លួន​ចូល​បម្រើ​ការងារ​បាន​ល្អ។
  • មានការប៉ិនប្រសប់​ផ្នែក​​ប្រាស្រ័យ​ទាក់ទង​គ្នា, ចេះ​រក​ផ្លូវ​ដោះស្រាយទំនាស់ ឬ​បញ្ហា​ផ្សេងៗ​តាម​របៀប​អ្នក​​ថ្លៃថ្នូរ។
  • សន្យា​នៅ​ជាប់​ជាមួយ​សិស្សក្នុង​រយៈ​ពេល​យូរ រហូតដល់​សិស្ស​​រៀន​ចប់​បាន​សញ្ញាប័ត្រមហាវិទ្យាល័យ។

សូមទាញយកពាក្យសុំនៅទីនេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s