ការធ្វើសហកម្មៈ ផ្លូវ “ឧត្តម” – Synergy: The “Highway”


ទម្លាប់ទី៦ នៃទម្លាប់៧បែបរបស់យុវជនឆ្នើម

“តែម្នាក់ឯង យើងធ្វើបានតិច, ជាមួយគ្នាយើងធ្វើបានយ៉ាងច្រើន។ “~Helen Keller

តើអ្នកធ្លាប់បានឃើញទាព្រៃមួយហ្វូង ហោះតម្រង់ទៅទិសខាងត្បូងសម្រាប់រដូវត្រជាក់ ដែលហោះត្រសងគ្នាជារាង ឬតាមរូបសណ្ឋានជាអក្សរ V ដែរឬទេ?។ អ្នកវិទ្យាសាស្ត្របានរកឃើញរឿងដ៏អស្ចារ្យអំពីហេតុដែលពួកវាហោះហើរបែបនេះ។

• ដោយការហោះហើរជាជួរតាមរូបសណ្ឋាននេះ ពួកវាអាចហោះហើរបានចម្ងាយ ៧១% ថែមទៀត ប្រៀបទៅនឹងការហោះហើរតែឯង។ នៅពេលដែលទាព្រៃខាងមុខបក់ស្លាបរបស់វា, វាបង្កើតជាកំសួលខ្យល់រុញទៅលើសម្រាប់ទាព្រៃដែលហោះតាមក្រោយ។

• នៅពេលដែលមានទាព្រៃនៅខាងមុខអស់កម្លាំង វាប្តូរទៅនៅជួរខាងក្រោយនៃអក្សរ V ហើយអនុញ្ញាតឲ្យទាព្រៃមួយទៀតយកតំណែងហោះនាំមុខ។

• ពួកទាព្រៃនៅពីក្រោយ នាំគ្នាបន្លឺសញ្ញាដើម្បីផ្តល់កម្លាំងចិត្តដល់ទាព្រៃដែលនៅមុខគេ។

• រៀងរាល់ពេលមានទាព្រៃណាមួយ រសាត់ចេញពីជួរ វានឹងទទួលការប្រឆាំងនឹងសម្ពាធខ្យល់ ពិបាកហោះហើរ ហើយក៏ប្រញាប់ត្រឡប់ចូលជួរវិញ្ភ្លាម។

• នៅទីបំផុត, នៅពេលមានទាព្រៃណាមួយឈឺ ឬរបួស ហើយរសាត់ចេញពីជួរ, ទាព្រៃពីរក្បាលទៀតនឹងហោះចុះតាមជួយការពារ។ ពួកវានឹងនៅជាមួយទាព្រៃដែលឈឺ រហូតទាល់តែបានគ្រាន់បើឡើងវិញ ឬរហូតទាល់តែទាព្រៃនោះស្លាប់, រួចហើយត្រឡប់ទៅកាន់ជួរថ្មីមួយទៀត ឬបង្កើតនិមិត្តកម្មថ្មីមួយ ដើម្បីអាចតាមក្រុមទាន់។

ទាព្រៃទាំងនោះ ជាសត្វឆ្លាត! ដោយការចែករំលែកគ្នានូវកំសួលខ្យល់នៃសត្វនិមួយៗ, ផ្លាស់វែនគ្នានាំមុខ, បន្លឺសញ្ញាលើកទឹកចិត្តគ្នា, ស្ថិតនៅក្នុងជួរ, និងមើលថែទាំទាព្រៃដែលឈឺ ឬរបួស, ពួកវាធ្វើការសម្រេចបានយ៉ាងច្រើនជាង ការហោះហើរតែម្នាក់ឯង។ នេះហៅថា “សហកម្ម-synergize”។

តើ “សហកម្ម” មានន័យថាម៉េច? សហកម្មត្រូវបានសម្រេចឡើងនៅពេលមានមនុស្សពីរ ឬច្រើននាក់រួមដៃគ្នាធ្វើការ ដើម្បីបង្កើតដំណោះស្រាយមួយដែលល្អប្រសើរជាងមនុស្សម្នាក់អាចធ្វើបាន។ វាមិនមែនជាផ្លូវរបស់អ្នក ឬជាផ្លូវរបស់ខ្ញុំនោះទេ, វាគឺជាផ្លូវល្អជាង, ខ្ពស់ជាង, “ឧត្តម”ជាង។

ការធ្វើសហកម្មគឺជារង្វាន់, គឺជាផ្លែផ្លាដ៏ឆ្ងាញ់ដែលអ្នកនឹងភ្លក់ នៅខណៈដែលអ្នកធ្វើបានល្អប្រសើរក្នុងការរស់នៅតាមទម្លាប់ផ្សេងៗទៀត, ជាពិសេស គឺទម្លាប់ គិតឈ្នះ-ឈ្នះ, និងទម្លាប់ ស្វែងរកយល់អំពីគេមុន។ ការរៀនធ្វើសហកម្ម គឺប្រៀបបានដូចជាការរឿនបង្កើតនិមិត្តកម្មជាទម្រង់អក្សរ V ជាមួយអ្នកផ្សេងទៀត ជាជាងព្យាយាមហោះហើរឆ្លងកាត់វដ្តសង្សារតែម្នាក់ឯង។ អ្នកនឹងស្ងើចយ៉ាងខ្លាំង អំពីល្បឿនលឿន និងចម្ងាយដែលអ្នកអាចទៅបានឆ្ងាយជាងពេលអ្នកធ្វើតែម្នាក់ឯង។

សហកម្ម គឺជា៖…………………………………សហកម្ម គឺមិនមែនជា៖

ផ្តល់តម្លៃដល់ភាពទីទៃពីគ្……………………….អត់ទ្រាំនឹងភាពទីទៃ

ធ្វើការជាក្រុម……………………………………ធ្វើតែម្នាក់ឯង

ភាពបើកចំហទទួលគំនិតអ្នកដទៃ………………..គិតថាខ្លួនឯងត្រូវរហូត

ស្វែងរកមធ្យបាយថ្មី ល្អប្រសើរជាងមុន……………សម្របសម្រួល (បន្ទាប់ខ្នាតគំរូខ្លួនឯង)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s