ការជឿជាក់ចំពោះខ្លួនឯង


ថ្ងៃនេះ ជ្រុល​ជា​បាន​​សរសេរ​កូន​អត្ថបទ​មួយ​រួច​ទៅហើយ, ហើយថែម​ទាំង​​ពុំ​មាន​គម្រោង​សម្រាប់​​​ដើរ​លេង​នៅ​យប់​ដំណាច់​ឆ្នាំ​នេះផង, ខ្ញុំ​សម្រេច​ថា សរសេរ​កូន​អត្ថបទ​មួយ​ទៀត​ចុះ សម្រាប់​ជា​ចំណងដៃ​ឆ្នាំ​ថ្មី​ដល់​មិត្ត​ទាំងអស់​ដែល​ចូល​ចិត្ត​អាន​សំណេរ​របស់​ខ្ញុំ​។

លើក​នេះ​ខ្ញុំ​សុំ​លើក​មក​ខ្លះៗ​ អំពី​ការ​ណែនាំ​អំពី​វិធី​​​បង្កើន​ការ​ជឿជាក់​ចំពោះ​ខ្លួន​ឯង។ ថ្វី​ដ្បិត​តែ​ខ្ញុំ​ជា​អ្នក​​និពន្ធ​អត្ថបទ​នេះ​ក្តី, ខ្ញុំ​ក៏​ជា​​មនុស្ស​ម្នាក់ ដែល​មាន​បញ្ហា​ជីវិត​ទូទៅ ដូច​​គេ​ឯង​ដែរ។ ភាគ​ច្រើន, អ្វី​ដែល​ខ្ញុំ​សរសេរ, ទោះ​តាម​គំនិត​ខ្លួន​ឯង​ក្តី, យោង​តាម​គំនិត​របស់​អ្នក​ផ្សេង​ខ្លះ​ក្តី, ឬ​បក​ប្រែ​របស់​គេ​ទាំង​ស្រុង​ក្តី, គឺ​ខ្ញុំ​ធ្វើ​ឡើង​សម្រាប់​ការ​សិក្សា​ អប់រំ​ចិត្ត​គំនិត​​ខ្លួន​ឯង​ប៉ុណ្ណោះ។ សូម​កុំ​ចាត់​ទុក​ខ្ញុំ​ជា​រៀម​ច្បង ឬ​ជា​គ្រូ ឬ​ជា​អ្នក​ឯក​ទេស​ក្នុង​រឿង​ទាំង​នេះ​ឡើយ។ ខ្ញុំ​ក៏​ដូច​ជា​មិត្ត​ទាំងអស់​គ្នាដែរ, គឺ​មាន​អារម្មណ៍​ប្រែ​ប្រួល​ជា​ប្រចាំ – ជួន​ឡើង, ជួន​ចុះ! ជួន​សប្បាយ, ជួន​កើត​ទុក្ខ! ជួន​មាន​សង្ឃឹម, ជួន​អស់​សង្ឃឹម!។ ដោយ​សារ​តែ​កត្តា​ទាំងអស់​នេះ​ហើយ បាន​ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​តែង​តែ​ព្យាយាម​អាន​អត្ថបទ​ណា ដែល​នាំ​មក​នូវ​ភាព​​វិជ្ជមាន ដើម្បី​​ផ្ញូច​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា និង​រក្សា​ក្តី​សង្ឃឹម កុំ​ឲ្យ​​បាក់​ស្រុត​ទៅ​តាម​ទំនោរ​​នៃ​ព្យុះ​ជីវិត ដែល​បោក​បក់​នៅ​​ខាង​ក្រៅ​​ចិត្ត ដោយ​ឥត​ត្រាប្រណី។

ដើម្បី​កុំ​ឲ្យ​ចំណាយ​ពេល​ច្រើន ខ្ញុំ​សូម​ជូន​ជា​មុន​សិន​នូវ​​ការ​ណែនាំ ៣០​យ៉ាង អំពី​ការ​បង្កើន​ភាព​​ជឿជាក់​ចំពោះ​ខ្លួន​ឯង។ បន្ទាប់​មក​ខ្ញុំ​នឹង​ផ្តល់​ជូន​បន្តបន្ទាប់​ទៀត តាម​ដែល​ខ្ញុំ​អាច​នឹក​ឃើញ។

ការ​ជឿជាក់​ចំពោះ​ខ្លួន​ឯង គឺ​មាន​តួនាទី​​សំខាន់ណាស់​ នៅ​ក្នុង​ការ​អភិវឌ្ឍ​អនាគត​របស់​យើង​ម្នាក់ៗ។ តាម​ធម្មតា, របៀប​ដែល​យើង​គិត, របៀប​ដែល​យើង​យល់​ឃើញ​​អំពី​ខ្លួន​យើង, គឺ​តែង​តែ​​​ទាក់ទង​គ្នា​ទៅ​នឹង​របៀប​ដែល​យើង​យល់​ឃើញ​អំពី​ពិភព​លោក​ទាំង​មូល​ផង​ដែរ។ ការ​មាន​ជំនឿ​ចិត្ត​​រឹង​មាំចំពោះ​ខ្លួន​ឯង ឬ​គ្មាន​សោះ​ក្តី, គឺ​តែង​តែ​ជះ​ផល​ជានិច្ច​ ​ទៅ​លើ​ជីវិត​​ប្រចាំ​ថ្ងៃ និង​ជីវិត​អនាគត​របស់​យើង។ ចូរ​ចាំ​ថា របៀប​ដែល​យើង​គិត និង​របៀប​ដែល​យើង​ប្រព្រឹត្តិ ជះ​ផល​ទៅ​លើ​អ្វី​ដែល​យើង​ធ្វើ ហើយ​ក្លាយ​ទៅ​ជា​ទម្លាប់​។ ចូរ​តស៊ូ​ជា​និច្ច​ នូវ​ការ​ធ្វើ​​​នៅ​ក្នុង​ថ្ងៃ​នេះ ឲ្យ​បាន​ល្អ​ប្រសើរ​​ជាង​ថ្ងៃ​ម្សិល ដើម្បី​បង្កើត​អនាគត​មួយ​ឲ្យ​​ស្រប​តាម ឬ​​ប្រហាក់​ប្រហែល​គ្នា​​ទៅ​នឹង​ក្តី​សុបិន​របស់​យើង​។

០១. ធ្វើ​ចិត្ត​ឲ្យ​រីករាយ (​យើង​ជា​អ្នក​គ្រប់​គ្រង​គំនិត​ខ្លួន​ឯង)

០២. បំបាត់​ក្តីព្រួយ​​បារម្ភ និង​ការ​ស្តីបន្ទោស ដោយ​រស់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន

០៣. ត្រូវ​ដឹង​ថា ខ្លួន​មាន​ចំណុច​ខ្លាំង​ៗជា​ច្រើន

០៤. និយាយ​ពាក្យ​​វិជ្ជមាន​អះអាង​បញ្ជាក់​ខ្លួន​ឯង ដែល​នឹង​បង្កើន​ការ​ជឿជាក់​ចំពោះ​ខ្លួន​

០៥. ចំណាយ​ពេល​សិក្សា ​ស្វែង​យល់​អំពី​ចំណុច​ខ្សោយ​របស់​ខ្លួន ហើយ​ផ្តោត​ទៅ​លើ​ចំណុច​ខ្លាំង

០៦. ប្រើ​ភាសា​វិជ្ជមាន​សម្រាប់​ពណ៌នា​ខ្លួន​ឯង

០៧. ឈប់​បន្ទោស​ខ្លួន​ឯង​ ចំពោះ​រឿង​ណា​​​ដែល​មិន​មែន​ជា​កំហុស​របស់​ខ្លួន​

០៨. ព្យាយាម​ស្វែង​យល់​អំពី​អ្នក​ដទៃ​ ជាជាង​រិះគន់​គេ ដោយ​​ដាក់​ខ្លួន​​នៅ​ក្នុង​ស្ថានភាព​របស់​គេ ហើយ​សម្លឹង​មើល​អ្វីៗ​តាម​ទស្ស​នៈ​របស់​គេ។

០៩. កុំ​ចាត់​ទុក​អ្វី​គ្រប់​យ៉ាង​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន​ពេក (កុំ​រើស​ដាក់​ខ្លួន ឬ​កុំ​ធ្វើ​គោ​ដំបៅខ្នង)

១០. ចំណាយ​ពេល​ហាត់​ប្រាណ

១១. ត្រូវ​ចាំ​ថា មិត្ត​ជាចៅហ្វាយ​ខ្លួន​ឯង

១២. ត្រូវ​ចេះ​យល់ និង​សន្តោស​ដល់​អ្នក​ដទៃ

១៣. ស្វែង​រក​ការ​គាំទ្រពី​មិត្ត​ភក្តិ ឬ​គ្រួសារ នៅ​ខណៈ​ដែល​អ្នក​បង្កើន​ការ​ជឿជាក់​ចំពោះ​ខ្លួន​ឯង

១៤. ត្រូវ​ចាំថា អ្នក​ជា​អ្នក​កំណត់​វាសនា​ខ្លួន​ឯង

១៥. ប្រមាណ​មើល​នូវ​ជំនឿ​របស់​ខ្លួន

១៦. កុំ​ជេរ​គេ ឬ​ជេរ​ខ្លួន​ឯង

១៧. ប្រើការ​នឹកគិត/បង្ហាញ​រូបភាព​នៅ​ក្នុង​គំនិត ដើម្បី​សម្រេច​ជោគជ័យ

១៨. កុំ​និយាយ​ថា បាទ/ចាស ផ្ទុយ​ពី​ចិត្ត

១៩. ទទួល​ខុស​ត្រូវ​ចំពោះ​ខ្លួន​ឯង

២០. ចូល​ទៅ​ក្នុង​ blog ណា​មួយ ដែល​និយាយ​អំពី​ការ​​ចម្រើន​ខ្លួន​ឯង

២១. ផ្តល់​ការសរសើរ​ដល់​ខ្លួន​ឯង នៅ​ពេល​ធ្វើ​អ្វី​មួយ​បាន​ល្អ (កុំ​ធ្វើ​នៅមុខគេ)

២២. អាន​​រាល់​ថ្ងៃ​នូវ​អត្ថបទ​ទាំងឡាយណា​ដែល​ស្តីអំពី​ការ​ចម្រើន​ខ្លួន​ឯង

២៣. ចែក​ឲ្យ​ដាច់​ស្រឡះ​រវាង​សេចក្តី​ត្រូវការ និង​ចំណង់

២៤. កុំ​ខ្លាច​នឹង​សុំ​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន

២៥. ត្រូវ​គិត​ទុក​ជា​មុន​ចំពោះ​ការ​រិះ​គន់​ពី​អ្នក​ដទៃ ហើយ​រៀប​ចំ​ខ្លួន​ដើម្បី​ឆ្លើយ​ឲ្យ​បាន​ល្អ

២៦. ប្រើពាក្យ​ដែល​បញ្ជាក់​អំពី​អារម្មណ៍(វិជ្ជមាន)

២៧. សរសេរ​ឲ្យ​ជាក់​ច្បាស់​នូវ​ពាក្យ​បញ្ជាក់អះអាង​ខ្លួន​ឯង ក្នុង​ការ​សាង​ជំនឿចិត្ត

២៨. ដាក់​ពាក្យ​បញ្ជាក់អះអាង​ខ្លួន​ឯង​នៅលើ​ប្រតិទិន ឬ​បិទ​នៅ​កន្លែងណា​មួយ​ដែល​ងាយ​អាន

២៩. កំណត់​​ឲ្យ​ខ្លួន​ឯង​នូវ​គោលដៅ​ប្រាកដនិយម

៣០. កុំ​ធ្វើ​អ្វី​ដែល​អាច​នាំ​ឲ្យ​ខ្លួន​ឯង​ស្តាយ​ក្រោយ។ ត្រូវ​រៀន​និយាយ​ថា “ទេ”

នៅមានត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s