ការរិះគន់ស្ថាបនា និងការរិះគន់បន្តុះបង្អាប់


ការរិះគន់ គឺជារឿងសំខាន់ចាំបាច់ សម្រាប់ផ្តល់ពត៌មានប្រតិកម្មសម្រាប់ឆ្លើយតបទៅនឹងកិច្ចការ ឬគំនិតណាមួយ។  ការរិះគន់ ចែកចេញជាពីរយ៉ាង៖ រិះគន់ស្ថាបនា និងរិះគន់បន្តុះបង្អាប់។ ការរិះគន់ស្ថាបនា មិនមែនមានន័យថា យើងត្រូវសរសើរ ឬលើកដំកើងអ្នកណានោះទេ។ ការរិះគន់ស្ថាបនា គឺចង្អុលបង្ហាញនូវចំណុចខ្វះខាត និងផ្តល់ជូននូវគំនិតថ្មី ដើម្បីកែតម្រូវឲ្យបានល្អប្រសើរ។ ពោលគឺ ដើម្បីរិះគន់ស្ថាបនា, មនុស្សម្នាក់តោងយល់ដឹងផងដែរ អំពីអ្វីដែលគេកំពុងរិះគន់។

រីឯការរិះគន់បន្តុះបង្អាប់ គឺចាំតែបង្អាប់។ មនុស្សប្រភេទនេះ ច្រើនជាមនុស្សមិនសូវស្រឡាញ់ ឬគោរពផ្តល់តម្លៃខ្លួនឯងសោះឡើយ។ ជារឿយៗ គេតែងមានអារម្មណ៍ច្របូកច្របល់ រសេះរសោះក្នុងចិត្ត ហើយតែងសម្លឹងមើលឃើញតែអំពីចំណុចអាក្រក់ ទាំងចំពោះខ្លួនេង, ទាំងចំពោះអ្នកដទៃ។ ភាគច្រើន គេបន្តុះបង្អាប់អ្នកដទៃ ដោយយល់ថា អាចធ្វើឲ្យគេធូរស្បើយក្នុងចិត្ត ប៉ុន្តែតាមពិត គេមានអារម្មណ៍កាន់តែមិនល្អលើសដើម ដោយព្រោះគេមិនគេចមិនផុតពីច្បាប់កម្មផល និងច្បាប់ទាក់ទាញឡើយ។

បន្ត​ការ​អាន