ការរិះគន់ស្ថាបនា និងការរិះគន់បន្តុះបង្អាប់


ការរិះគន់ គឺជារឿងសំខាន់ចាំបាច់ សម្រាប់ផ្តល់ពត៌មានប្រតិកម្មសម្រាប់ឆ្លើយតបទៅនឹងកិច្ចការ ឬគំនិតណាមួយ។  ការរិះគន់ ចែកចេញជាពីរយ៉ាង៖ រិះគន់ស្ថាបនា និងរិះគន់បន្តុះបង្អាប់។ ការរិះគន់ស្ថាបនា មិនមែនមានន័យថា យើងត្រូវសរសើរ ឬលើកដំកើងអ្នកណានោះទេ។ ការរិះគន់ស្ថាបនា គឺចង្អុលបង្ហាញនូវចំណុចខ្វះខាត និងផ្តល់ជូននូវគំនិតថ្មី ដើម្បីកែតម្រូវឲ្យបានល្អប្រសើរ។ ពោលគឺ ដើម្បីរិះគន់ស្ថាបនា, មនុស្សម្នាក់តោងយល់ដឹងផងដែរ អំពីអ្វីដែលគេកំពុងរិះគន់។

រីឯការរិះគន់បន្តុះបង្អាប់ គឺចាំតែបង្អាប់។ មនុស្សប្រភេទនេះ ច្រើនជាមនុស្សមិនសូវស្រឡាញ់ ឬគោរពផ្តល់តម្លៃខ្លួនឯងសោះឡើយ។ ជារឿយៗ គេតែងមានអារម្មណ៍ច្របូកច្របល់ រសេះរសោះក្នុងចិត្ត ហើយតែងសម្លឹងមើលឃើញតែអំពីចំណុចអាក្រក់ ទាំងចំពោះខ្លួនេង, ទាំងចំពោះអ្នកដទៃ។ ភាគច្រើន គេបន្តុះបង្អាប់អ្នកដទៃ ដោយយល់ថា អាចធ្វើឲ្យគេធូរស្បើយក្នុងចិត្ត ប៉ុន្តែតាមពិត គេមានអារម្មណ៍កាន់តែមិនល្អលើសដើម ដោយព្រោះគេមិនគេចមិនផុតពីច្បាប់កម្មផល និងច្បាប់ទាក់ទាញឡើយ។

យោងទៅតាមការសិក្សាផ្នែកចិត្តវិទ្យា បានបង្ហាញថា គ្មានអ្វីបំផ្លិចបំផ្លាញដួងចិត្តមនុស្ស ជាងការរិះគន់បន្តុះបង្អាប់នេះឡើយ។ អ្នកដែលរងការរិះគន់បន្តុះបង្អាប់ តែងទទួលអារម្មណ៍មិនល្អ, ខឹង, ហើយភាគច្រើន កាន់តែចចេស បញ្ឈឺយកឈ្នះ លែងខ្វល់ខុសត្រូវ។ ផ្ទុយទៅវិញ ការបន្តុះបង្អាប់របស់ឳពុកម្តាយ ដែលធ្វើដាក់កូនចៅ គឺដូចជាការដាក់បណ្តាសារ ឬដាក់ទំនាយអវិជ្ជមាន ដែលក្រោយមក ច្រើនតែក្លាយទៅជាការពិត។ ឧទាហរណ៍ ម្តាយជេរដៀលកូន ថាអាគុក, អាច្រវាក់, អាគ្មានកំណើត..។ល។ ការតិះដៀលដដែលៗបែបនេះ ក៏ក្លាយទៅជាជំនឿមួយ ដក់ជាប់នៅក្នុងចិត្តកូន,ទាំងដឹងខ្លួនក្តី ឬមិនដឹងខ្លួនក្តី, ហើយថ្ងៃណាមួយក្រោយមកនោះ ក៏ក្លាយទៅជាដូចគាត់ថាមែន។

ដូច្នេះ ក្នុងនាមជាឳពុកម្តាយ ការទទួលខុសត្រូវដ៏ចម្បង និងដ៏ប្រពៃបំផុត គឺ ក្រៅពីការចិញ្ចឹមឲ្យធំធាត់, ត្រូវផ្តល់នូវការស្រឡាញ់យ៉ាងកក់ក្តៅ និងអប់រំឲ្យកូនរបស់ខ្លួន មានជំនឿជឿជាក់ និងមានអត្តមនោមិយិទ្ធវិជ្ជមាន (positive self-concept) ចំពោះខ្លួនឯង, ត្បិតអី, តាមការសិក្សាដដែល, ក្មេងដែលធំឡើង មានមារយាទអន់, មានបុគ្គលិកលក្ខណៈមិនល្អ គឺច្រើនតែពុំបានទទួលការស្រឡាញ់ថែទាំគ្រប់គ្រាន់នៅក្នុងទារកភាព។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s