អាកប្បកិរិយាជាគំរូ


កុំវាយតម្លៃ អ្នកណា ឲ្យសោះ, ដ្បិតអី អ្នកមិនដឹងថា ជីវិតគេបែបណា, មានអ្វីកើតឡើង ឬ គេកំពុងតែ ឆ្លងកាត់អ្វី នោះឡើយ។

ព្រឹកមិញនេះ ខ្ញុំបានអានរឿងដ៏រំជួលចិត្តមួយ ហើយយល់ថា រឿងនេះ មានតម្លៃសម្រាប់ការសិក្សាអប់រំ។ ដូច្នេះ ខ្ញុំសុំធ្វើការបកប្រែត្រួសៗ ដូចតទៅ ដើម្បីចែកគ្នាអាន៖

វេជ្ជបណ្ឌិតម្នាក់ ដើរចូលមន្ទីរពេទ្យ ទាំងប្រញាប់ បន្ទាប់ពីបានទទួលការហៅ ឲ្យមកធ្វើការវះកាត់ យ៉ាងបន្ទាន់។ គាត់បានប្តូរ សម្លៀកបំពាក់ យ៉ាងរហ័ស រួចដើរយ៉ាងលឿន សំដៅទៅកាន់បន្ទប់វះកាត់។ នៅតាមផ្លូវ លោកបានជួបនឹងឳពុក របស់កុមាររងគ្រោះ ដែលរង់ចាំវេជ្ជបណ្ឌិត ទាំងអន្ទះសារ។ គ្រាន់តែឃើញភ្លាម, បុរសជាឳពុក របស់កុមាររងគ្រោះ ស្រែកដាក់ឲ្យលោកវេជ្ជបណ្ឌិត៖

“យូរហើយ ម៉េចក៏ទើបតែ មកដល់? តើអ្នកឯង មិនដឹងថា ជីវិតរបស់ កូនប្រុសខ្ញុំ កំពុងតែ ស្ថិតនៅក្នុង គ្រោះថ្នាក់ទេឬ? លោក គ្មានស្មារតី ទទួលខុសត្រូវ ទេឬ?”។

លោកវេជ្ជបណ្ឌិត ឆ្លើយតប ទាំងញញឹម៖ “សុំអធ្យាស្រ័យផង! ខ្ញុំអត់បាន នៅក្នុងមន្ទីរពេទ្យទេ។ ខ្ញុំមកយ៉ាងលឿនបំផុត បន្ទាប់ពីបាន ទទួលការហៅ។ ឥឡូវនេះ ខ្ញុំសុំឲ្យលោកស្ងប់ស្ងៀម ដើម្បីអាចឲ្យខ្ញុំ ធ្វើកិច្ចការរបស់ខ្ញុំ”។

“ស្ងប់ស្ងៀម?! ចុះបើអ្នកជម្ងឺ នៅក្នុងបន្ទប់នោះ ជាកូនរបស់អ្នក, តើអ្នកស្ងប់ស្ងៀមទេ? បើកូនប្រុសរបស់អ្នក ស្លាប់ឥឡូវនេះ តើអ្នកនឹងធ្វើអីដែរ”។ បុរសជាឳពុក ពោលទាំងកំហឹង។

លោកវេជ្ជបណ្ឌិត ឆ្លើយតប ទាំងញញឹម ជាថ្មីម្តងទៀត៖ “ខ្ញុំនឹងនិយាយអ្វី ដូចដែលលោកហោរា យ៉ូប បាននិយាយ នៅក្នុង ព្រះគម្ពីរបរិសុទ្ធ ថា “យើង មកពីធូលី ហើយ ត្រឡប់ទៅធូលី វិញ។ សូមឲ្យបានទទួលពរ ពីព្រះជាម្ចាស់!”។ វេជ្ជបណ្ឌិត មិនអាចធ្វើឲ្យមាន អាយុវែងទេ។ លោកទៅ បួងសួង អង្វរក ជូនកូនប្រុសលោកទៅ, យើងនឹងខំប្រឹង អស់ពីសមត្ថភាព ដោយព្រះគុណ នៃព្រះជាម្ចាស់”។

“ឲ្យយោបល់ នៅពេលដែលខ្លួន គ្មានការបារម្ភ ចេះតែ ស្រួលហើយ!”, បុរសជាឳពុក រអ៊ូរង៉ូវតែម្នាក់ឯង។

ការវះកាត់ បានកន្លងទៅ ដោយជោគជ័យ នៅច្រើនម៉ោងក្រោយមក។ លោកវេជ្ជបណ្ឌិត ចេញពីបន្ទប់វះកាត់ រួចនិយាយទាំងសប្បាយចិត្ត ទៅកាន់បុរសថា៖ “សូមអរគុណព្រះជាម្ចាស់! ពេលនេះ កូនរបស់លោក បានឆ្លងផុត ពីគ្រោះកាចហើយ”។ រួចហើយ លោកវេជ្ជបណ្ឌិត ក៏រត់ចេញទៅបណ្តើរ ដោយនិយាយបណ្តើរថា៖ “បើលោកមានចម្ងល់, លោកសួរ គិលានុបដ្ឋាយិកាចុះ!”។

នៅពេលឃើញ គិលានុបដ្ឋាយិកា ដើរចេញពីបន្ទប់, បុរសជាឳពុក ក៏បញ្ចេញយោបល់ថា៖ “ហេតុអី អាមួយហ្នឹងឈ្លើយម៉្លេះ? សូម្បីតែបីបួននាទី ក៏វាមិនព្រមចាំ ដើម្បីឲ្យខ្ញុំសួរ អំពីស្ថានភាពរបស់កូនខ្ញុំ”។

គិលានុបដ្ឋាយិកា ឆ្លើយតបវិញ ដោយមានទឹកភ្នែក ហូរស្រក់ កាត់ផែនថ្ពាល់ថា៖ “កូនប្រុសរបស់គាត់ បានស្លាប់កាលពីម្សិលមិញ ដោយគ្រោះថ្នាក់រថយន្ត។ នៅពេល ដែលយើង ហៅគាត់ មកកាន់ បន្ទប់វះកាត់ ដើម្បីមកធ្វើការវះកាត់ ឲ្យកូនប្រុសរបស់លោក, គាត់កំពុងតែ រៀបចំ ពិធីបញ្ចុះសព របស់កូនប្រុសគាត់។ ឥឡូវនេះ គាត់បានសង្គ្រោះជីវិតកូនប្រុស លោករួចហើយ, ទើបគាត់ប្រញាប់ វិលទៅកាន់ ពិធីបញ្ចុះសព កូនប្រុសរបស់គាត់វិញ”។

………………………………………………………………………………………………..

កុំវាយតម្លៃ អ្នកណា ឲ្យសោះ, ដ្បិតអី អ្នកមិនដឹងថា ជីវិតគេបែបណា, មានអ្វីកើតឡើង ឬ គេកំពុងតែឆ្លងកាត់អ្វីនោះឡើយ។

One thought on “អាកប្បកិរិយាជាគំរូ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s