អ្នកដឹកនាំគំរូ


ប្រធានាធិបតីឥណ្ឌា Avul Pakir Jainulabdeen Abdul Kalam កាន់តំណែង: ២៥ កក្កដា ២០០២ - ២៤ កក្កដា ២០០៧

ដោយ បុត្រាខ្មែរ

ខាងក្រោមនេះ គឺជាសេចក្តីថ្លែង របស់អតីត ប្រធានាធិបតីឥណ្ឌា លោក អេភីជេ អាប់ឌុល កាឡាម ឆ្លើយតបទៅនឹងសំនួរ នៅក្នុងកិច្ចប្រជុំ សេដ្ឋកិច្ច ឥណ្ឌា នា Wharton University of Pennsylvania នៅមុមបៃ, មីនា ២២, ២០០៨៖

សំនួរ៖ តើលោកអាច ផ្តល់ជា ឧទាហរហ៍ ចេញពី បទពិសោធន៍ របស់លោក អំពីវិធី ដែលអ្នកដឹកនាំ គួរគ្រប់គ្រងបរាជ័យ ដោយរបៀបណាបានទេ?

កាឡាម៖ សូមអនុញ្ញាតឲ្យខ្ញុំ ប្រាប់អ្នករាល់គ្នា អំពីបទពិសោធន៍ របស់ខ្ញុំ។ នៅក្នុងឆ្នាំ ១៩៧៣, ខ្ញុំបានក្លាយ ទៅជា នាយកគម្រោង នៃការសង់យានយន្ត សម្រាប់បង្ហោះ ផ្កាយរណប របស់ឥណ្ឌា, ដែលធម្មតា គេហៅថា SLV-3 ។ គោលដៅ របស់យើង គឺធ្វើយ៉ាងណា ត្រូវដាក់ ផ្កាយរណប របស់ឥណ្ឌា ឈ្មោះ “រ៉ូហ៊ីនី” ចូលទៅក្នុងតារាគោចរ ឲ្យបានសម្រេច នៅឆ្នាំ ១៩៨០។ គេបានប្រគល់ថវិកា និងធនធានមនុស្ស មកឲ្យខ្ញុំយ៉ាងច្រើ, ប៉ុន្តែគេ ក៏បានប្រាប់ខ្ញុំ យ៉ាងច្បាស់ផងដែរថា ដល់ឆ្នាំ ១៩៨០, យើងត្រូវតែបង្ហោះ ផ្កាយរណប ចូលទៅក្នុង លំហអាកាស។ មនុស្សរាប់ពាន់នាក់, ទាំងផ្នែក វិទ្យាសាស្ត្រ, ទាំងផ្នែក បច្ចេកទេស បានរួមដៃគ្នា ធ្វើការ ដើម្បីសម្រេច គោលដៅនេះ។

មកដល់ឆ្នាំ ១៩៧៩ –ខ្ញុំគិតថា ដូចជាខែ សីហា — ពួកយើង បានគិតថា យើងត្រៀមលក្ខណៈ បានរួចរាល់អស់ហើយ។ ខ្ញុំជានាយកគម្រោង ដូច្នេះ ខ្ញុំត្រូវទៅកាន់ មណ្ឌលគ្រប់គ្រង សម្រាប់ការបង្ហោះ។ បួននាទី នៅមុនពេលដែលត្រូវបង្ហោះ ផ្កាយរណប, ម៉ាស៊ីនកំព្យុទ័រ បានចាប់ផ្តើម ឆែកពិនិត្យ របស់របរទាំងអស់ ទៅតាមបញ្ចី ដែលត្រូវពិនិត្យ។ មួយនាទី ក្រោយមក, កម្មវិធីកុំព្យុទ័រ បានដាក់ការផ្អាកបង្ហោះ ដោយព្រោះមាន សមាសភាគខ្លះ ស្ថិតនៅ ខុសសណ្តាប់ធ្នាប់។

អ្នកជំនាញការ របស់ខ្ញុំ បួនប្រាំនាក់ សុទ្ធតែបានប្រាប់ខ្ញុំ កុំឲ្យព្រួយបារម្ភ ព្រោះពួកគេ បានគិតលេខត្រឹមត្រូវ ហើយប្រេងបម្រុង ក៏មានគ្រប់គ្រាន់ សម្រាប់ធ្វើការបង្ហោះ។  ដូច្នេះ ខ្ញុំក៏សម្រេចចិត្ត វាងពីការគ្រប់គ្រងរបស់កុំព្យុទ័រ ហើយប្តូរទៅ ការគ្រប់គ្រង ដោយដៃវិញម្តង ដើម្បីបាញ់បង្ហោះរ៉ុកែត។ នៅក្នុង ដំណាក់កាល ទីមួយ អ្វីៗល្អឥតខ្ចោះ។ ចូលដំណាក់កាល ទីពីរ បញ្ហាបានកើតឡើង។ ប្រព័ន្ធរ៉ុកែតផ្ទុក ផ្កាយរណប ដែលត្រូវហោះចូលទៅក្នុង គន្លងតារា, បែរជាំដាំក្បាល ចាក់ទីង ធ្លាក់ចូលទៅក្នុង ឈូងសមុទ្រ បេងហ្កាល ទៅវិញ។ វាគឺជាបរាជ័យ ដ៏ធំមួយ។

នៅថ្ងៃនោះ, លោកសាស្ត្រាចារ្យ សាទីស្ហ ទ្វាវ័ន ដែលជានាយក នៃអង្គការស្រាវជ្រា លំហអាកាសឥណ្ឌា បានធ្វើសន្និសីទសារព័ត៌មាន។ ការបង្ហោះ បានធ្វើឡើង នៅម៉ោង ៧ព្រឹក, ឯសន្និសីទសារព័ត៌មាន ដែលមានអ្នកសារព័ត៌មាន ពីគ្រប់ជ្រុងពិភពលោក បាចប់ចាប់ផ្តើម នៅម៉ោង ៧:៤៥ ព្រឹក។

លោកសាស្ត្រាចារ្យ សាទីស្ហ ទ្វាវ័ន ដែលជានាយក នៃអង្គការនេះ បានដឹកនាំ សន្និសីទសារព័ត៌មាន ដោយខ្លួនឯង។ លោកបានទទួល ការខុសត្រូវទាំងស្រុង ចំពោះបរាជ័យមួយនេះ។ លោកបានមាន ប្រសាសន៍ថា ក្រុមការងារ បានប្រឹងប្រែងធ្វើការ យ៉ាងខ្លាំង ប៉ុន្តែយើង ពួកគេត្រូវការជំនួយ ខាងបច្ចេកទេស ថែមទៀត។ លោកបានធានាអះអាង ដល់ពួកសារព័ត៌មានថា នៅក្នុងមួយឆ្នាំទៀត ក្រុមការងារនេះ នឹងជោគជ័យ យ៉ាងប្រាកដ។

ឥឡូវគិតទៅមើល, កាលណោះ ខ្ញុំជានាយកគម្រោង ហើយវា គឺជា បរាជ័យ របស់ខ្ញុំ។ ផ្ទុយទៅវិញ គាត់ទទួលខុសត្រូវ ចំពោះបរាជ័យ ក្នុងនាម ជានាយករបស់អង្គការ។

ឆ្នាំបន្ទាប់, គឺខែកក្កដា ១៩៨០, យើងបានព្យាយាម បង្ហោះផ្កាយរណប ម្តងទៀត, ហើយលើកនេះ យើងបានជោគជ័យ។ ប្រទេសទាំងមូល សម្តែងការរីករាយ យ៉ាងឧឡាឫក។ សម្រាប់ អង្គសន្និសីទសារព័ត៌មាន លើកនេះ លោកសាស្ត្រាចារ្យ សាទីស្ហ ទ្វាវ័ន បានទាញដៃខ្ញុំទៅម្ខាង ហើយនិយាយថា៖ “ថ្ងៃនេះ លោកដឹកនាំសន្និសីទសារព័ត៌មានម្តង”។

ខ្ញុំបានរៀនមេរៀនមួយ យ៉ាងសំខាន់ នៅក្នុងថ្ងៃនោះ។ នៅពេលមាន បរាជ័យកើតឡើង អ្នកដឹកនាំនៃអង្គការ ចេញមុខទទួលកំហុស។ នៅពេលមានជោគជ័យ កើតឡើង គាត់ផ្តល់គុណសម្បត្តិ ទៅឲ្យក្រុមការងារ។ មេរៀនគ្រប់គ្រងដ៏ល្អបំផុត ដែលខ្ញុំរៀនចេះ គឺមិនមែនបានមក ដោយសារ ការអានសៀវភៅទេ, គឺបានមកពីបទពិសោធន៍ របស់ខ្ញុំ។

តើមិត្តទាំងអស់ រៀនបានអ្វីខ្លះ ពីសាច់រឿងនេះ? សូមអញ្ជើញចូលរួម បញ្ចេញយោបល់ ដោយមេត្រីភាព!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s