ការប្តេជ្ញាចិត្ត


យើងអាចស្វែងរក ការបំផុសគំនិតពីមនុស្សដទៃ ប៉ុន្តែការប្តេជ្ញាចិត្ត គឺអាស្រ័យ លើខ្លួនយើងទាំងស្រុង។

 

Get BOGO bids on Zeekler to win laptops, electronics, cash and much more at up to 95% off. https://www.zeekler.com/securesignup.asp?username=botrakhmer

គោរពតាមការសន្យា – Walk the Talk


កាលណាយើងសន្យាអ្វីមួយ ជាមួយនឹងអ្នកណាម្នាក់ គឺយើងផ្តល់ឲ្យគេ នូវក្តីសង្ឃឹម។ កាលណាយើងផ្តល់ឲ្យគេនូវក្តីសង្ឃឹម គេនឹងគិតទុក ជាមុន។ ចិត្តរបស់គេ ចាប់បើកចំហឡើង, ងាយនឹងរងការប៉ះទង្គិច។ ដូច្នេះ មុននឹងសន្យាអ្វីមួយ ចូរគិតឲ្យបានច្បាស់, ហើយបើបានសន្យា ហើយ គួរតែបំពេញឲ្យបាន។ ការបែកបាក់នៃចំណងមេត្រីភាព ភាគច្រើន គឺចាប់ផ្តើមឡើង ពីការសន្យាចោលនេះ។ ការសន្យា ចោល គឺជាទង្វើនៃមនុស្ស ដែលខ្វះភាពកក់ក្តៅក្នុងចិត្ត និងខ្វះការ គោរពខ្លួនឯង, គឺជាមនុស្សធ្វើអ្វីឲ្យបានតែរួចមួយពេល… ឆ្អិនក្បាល ស៊ីក្បាល… ឆ្អិនកន្ទុយ ស៊ីកន្ទុយ។ កាយវិការបែបនេះ គឺជាការ ដុតបំផ្លាញផ្លូវ សម្រាប់ខ្លួនឯង ដើរទៅថ្ងៃក្រោយ។
-Botrakhmer’s Self Growth