មនុស្សអាក្រក់បានដៃ ក៏ដោយសារតែភាពស្ងាត់ស្ងៀមរបស់មនុស្សល្


“មនុស្សអាក្រក់បានដៃ ក៏ដោយសារតែភាពស្ងាត់ស្ងៀមរបស់មនុស្សល្អ”។
………………………………………………
ភាពឈឺឆ្អាលនៃខ្មែរខ្លួនឯងផ្ទាល់ គឺជាអ្វីដែលត្រូវការបំផុត នៅស្រុកខ្មែរបច្ចុប្បន្ន។ សព្វថ្ងៃនេះ ម្នាក់ៗសម្ងំយករួចខ្លួន ហើយដេកបន់សុំសុខប៉ុណ្ណោះ។ ប៉ុន្តែដរាបណាគ្មានសាមគ្គី, ដរាបណាមិនចេះការពារប្រយោជន៍រួមទេ, គឺគ្មានថ្ងៃណាខ្មែរបានសុខឡើយ។ ថ្ងៃនេះអ្នកសម្ងំយកសុខរៀងៗខ្លួន មិនហ៊ានចេញមុខ អើពើជួយការពារអ្នករងទុក្ខ, ថ្ងៃក្រោយ ការធ្វើទុក្ខបុកម្នេញនោះ អាចនឹងធ្លាក់ទៅលើកូនរបស់អ្នក, ចៅរបស់អ្នក? នេះហើយដែលគេហៅថា “បន្លា, បើមិនមុតខ្លួនឯង គឺមិនដឹងឈឺទេ” ដែលខ្ញុំឧស្សាហ៍និយាយជារឿយៗ។
សាមគ្គីជាកម្លាំង! បើម្នាក់ៗ មានចិត្តឈឺឆ្អាល ប្រយុទ្ធតស៊ូបានត្រឹមតែ ពាក់កណ្តាលស្ត្រីនេះ, មនុស្សពាលមិនអាចបានដៃដឹងម្លឹងទេ។