សំរាម


សំរាម

សំរាមតាមផ្លូវទើសដំណើរ
រុយរោមមិនស្ទើរខូចបរិដ្ឋាន
សំរាមតាមទឹកនាំរំខាន
មុជដុសលាងប្រាណ កើតរមាស់។

សំរាមសំណល់សល់ពាសពេញ
ក្នុងផ្ទះបោសចេញកុំអោយទាស់
សំរាមក្នុងផ្ទះស្អុយខ្លាំងណាស់
បោសអោយស្រឡះជ្រះលំនៅ។

សំរាមក្រៅខ្លួនងាយសំអាត
បើកើតក្នុងចិត្តកើបម្តេចទៅ?
សំរាមគំនិតស្អុយពេកកូវ
សំអាតកម្លៅកើបយ៉ាងណា?

សំរាមមារយាទឃ្លាតអស់ច្បាប់
ខូចអស់ទម្លាប់នូវកិរិយា
ប្រព្រឹត្តរឿងបាបសូន្យធម៌អាថ៌
ត្រូវធ្វើយ៉ាងណា ដើម្បីជ្រះ?

សំរាមក្នុងកាយយ៉ាកនឹងជូត
សំរាមអរូបមិនស្គាល់ព្រះ
មិនព្យាយាមជូតពិបាកជ្រះ
បើមិនជម្រះស្អុយអាត្មា។

អ្នកស្រី កែវ ច័ន្ទបូរណ៍