ជ្រើសរើសដោយសេរី ប៉ុន្តែ​មិនអាចគេពីផលនៃកម្មដោសេរី


ដូច្នេះហើយ បានជាព្រះ និងអរិយបុគ្គលទាំងអស់ ជំរុញអោយយើង ប្រព្រឹត្តិតែសេចក្តីល្អ, ចេះគោរពផ្តល់តម្លៃ, ចេះស្រឡាញ់មនុស្សដូចគ្នា, មិនបែងចែក ពូជសាសន៍, ពណ៌សម្បុរ, ឬសាសនា។ កម្មគ្រប់យ៉ាង សុទ្ធតែមានផល។ បើយើងអួតអំពីរបស់យើង ហើយបង្អាប់គេ, គេនឹងការពារកិត្តិយសគេ ហើយរករឿងបង្អាប់យើងវិញ។ ការបង្អាប់ទៅ បង្អាប់មក បណ្តាលអោយមានរឿងក្តៅក្រហាយ បង្កជាជម្លោះ – ដូចលោក មហាត្មៈ គន្ធី បាននិយាយថា “ភ្នែកធួននឹងភ្នែក ពិភពលោកទាំងមូល ទៅជាខ្វាក់” ។ រីឯនៅក្នុងព្រះគម្ពីរ ក៏បានចារពាក្យ ស្រដៀងគ្នានេះដែរ។

កំហុស ឬ​ចំណុចខ្វះខាត?


យើង​ទាំងអស់គ្នា សុទ្ធតែ​ដឹងថា មនុស្ស​ណា​ក៏​មាន​កំហុស ប៉ុន្តែ​ពុំ​សូវ​មាន​អ្នកណា សុខចិត្ត​ទទួល​ស្គាល់កំហុស របស់​ខ្លួន​ឡើយ។ កំហុស​គឺ​ជាពាក្យ ដែល​មាន​តម្លៃ​អវិជ្ជមាន, ដូច្នេះ​ដើម្បីកុំ​អោយ មាន​ការ​សង្កៀ​ចិត្ត យើង​ហៅកំហុសនោះ ថា​ជា​ “ចំណុច​ខ្វះខាត” ទៅចុះ។ យើង​អាច​ហៅថា ចំណុច​ខ្សោយក៏បាន ប៉ុន្តែ​ពុំ​មាន​មនុស្ស​ច្រើនគ្នា ចូល​ចិត្ត​ទទួល​ខ្លួន​ថា ខ្លួន​ខ្សោយ​នោះ ក៏​ទេ​ដែរ។