ឆ្កែចចក និង​សត្វក្រៀល


ឆ្កែ​ចចក​មួយ​ក្បាល ស៊ី​លោភ​ខ្លាំង​ពេក ក៏​ស្លាក់​ឆ្អឹង​នៅ​ទទឹង​ក។ ​​វា​បាន​រត់​ទៅ​រក​សត្វក្រៀល ​អោយជួយ​លូក​យក​ឆ្អឹង​ចេញ។

“​ខ្ញុំ​នឹង​ជូន​រង្វាន់ឯង​យ៉ាង​គាប់​ចិត្ត, ប្រសិន​បើ​ឯង ជួយ​ដក​ឆ្អឹង​ចេញ​ពី​បំពង់ករបស់​យើង,” ចចក​និយាយ ទៅកាន់​សត្វ​ក្រៀល។

សត្វ​ក្រៀល​ដឹងថា ការ​ដាក់​ក្បាល​ចូល​ទៅ​ក្នុង​មាត់ របស់​ឆ្កែ​ចចក មិន​មែន​ជា​រឿងល្អ​ទេ ប៉ុន្តែ​ដោយសារ​សារជាតិ​លោភ​លន់​របស់​វា, វា​ក៏យល់​ព្រមធ្វើ​តាម​ឆ្កែចចក។

បន្ទាប់​ពី​ឆ្កែ​ចចក​ បានទទួល​អារម្មណ៍​ថា ឆ្អឹង​បាន​របូត​ចេញ​ពី​បំង់កវា​ហើយ វា​ក៏​ដើរ​ចេញ​យ៉ាងហី។

“ឯណា​រង្វាន់​របស់​ខ្ញុំ?” សត្វ​ក្រៀល​ស្រែក​សួរ​ទាំងអន្ទះសារ។

ឆ្កែ​ចចកគ្រហឹម រួច​បែរ​ក្រោយ និយាយ​ទៅ​កាន់​សត្វ​ក្រៀលថា៖
“ស្អី! ប៉ុណ្ណឹង​មិន​គ្រប់​គ្រាន់​ទេឬ? អញ​អនុញ្ញាត​អោយ​ឯង ដកក្បាល​ចេញ​ពី​មាត់​អញ ដោយ​ពុំ​ខាំ​ត្របាក់​នោះ គឺ​សំណាង​ឯង​ហើយ!”

នៅ​ពេល​បម្រើ​មនុស្ស​អា​ក្រក់ កុំ​រំពឹង​ចង់​បាន​រង្វាន់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s