គ្រូកាចសិស្សខូច, ខ្សែចាប៉ី រឹតតឹងពេក ទៅជាភ្លាវ ឬអាចដាច់ខ្សែ។ តួយ៉ាង ប្រពៃណី, ទំនៀមទម្លាប់, វិន័យសាសនា… កាលណាតឹងតែងជ្រុល, ល្អនៅលើក្រដាស ហើយប៉ុន្តែពិបាកអនុវត្តនោះ, មនុស្សចាប់ផ្ដើម កុហកបោកប្រាស ដើម្បីរក្សា ភាពត្រឹមត្រូវក្លែងក្លាយរបស់គេ។ កាលណាគេបន្លំច្រើនដង វាក្លាយទៅជាទម្លាប់ ដោយមិនដឹងខ្លួន, ប៉ុន្តែតែងតែទើសភ្នែកជានិច្ច កាលណាឃើញអ្នកណាម្នាក់ មានអាកប្បកិរិយា ប្រាសចាក ពីវិន័យដែលខ្វះភាពប្រាកដនិយម របស់សង្គម ហើយស្រែកថ្កោលទោសគេ នៅខណៈដែលខ្លួនឯង កំពុងបំពានដូចគេដែរ តែខំលាក់ មិនអោយគេដឹង។ វិន័យនៃការរស់នៅ, ទាំងច្បាប់រដ្ឋក្ដី, វិន័យសាសនាក្ដី, ទំនៀមទម្លាប់ក្ដី, គួរតែធូរល្មម (ប៉ុន្តែកុំធូររលុងពេក) ស្របនឹងភាពប្រាកដនិយម ទើបអាចរស់នៅបានស្រួល ហើយមិនបាច់នាំគ្នា រស់នៅក្នុងភាពក្លែងក្លាយ ហើយចាំបៀមអាចម៌ ព្រួសដាក់គូទគ្នា។