មូលធននិយម និង សង្គម(កុម្មុយនីស្ត)និយម


ភាពផ្សេងគ្នារវាង មូលធននិយម និងកុម្មុយនីស្តនិយម (ឬសង្គមនិយម) គឺមូលធននិយម ចាត់ទុកប្រជាពលរដ្ឋឯកជន ជាដង្ហើមប្រទេសជាតិ ហើយផ្ដល់អោយមានឱកាសស្មើគ្នា [ចំពោះមុខច្បាប់] សម្រាប់ការប្រជែងធ្វើជំនួញ និងកិច្ចអភិបាលតាមតំបន់ តាមសមត្ថភាពរៀងៗខ្លួន។

ចំណែកឯកុម្មុយនីស្ដ ចាត់ទុកប្រជាជនជាហ្វូងចៀម ឬជាពួកភ្លើដែលមិនចេះធ្វើអ្វី, ដូច្នេះ រដ្ឋត្រូវកាន់កាប់គ្រប់យ៉ាង ដាក់ជាសមូហភាព។ កណ្ដាប់ដៃកុម្មុយនីស្ដ ប៉ះត្រង់ណា ខ្លោចផ្សារត្រង់ហ្នឹង។

នៅស្រុកសេរី — ជាពិសេសអាមេរិក — រដ្ឋណា ឬក្រុងណា ចង់អភិវឌ្ឍអ្វី គេអាចធ្វើបានគ្រប់ពេល ដរាបណាគេមានធនធានគ្រប់គ្រាន់ និងស្របតាមក្រិត្យក្រមច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ ឬច្បាប់ខ័ណ្ឌ ឬច្បាប់ក្រុង។ បើក្នុងក្រុងមួយមើលឃើញថា ផ្លូវចាស់ចង្អៀត ឬសាលារៀនតូចពេក ហើយសិស្សកាន់តែកើនចំនួន, គេអាចចាប់ផ្ដើមអភិវឌ្ឍ ដោយឥតចាំបាច់សុំអនុញ្ញាតិ ពីថ្នាក់កំពូល, ប៉ុន្តែបើគេសុំ គឺសុំថវិកាឧបត្ថម្ភប៉ុណ្ណោះ។ រីឯរដ្ឋាភិបាលរដ្ឋ ឬរដ្ឋាភិបាលសហព័ន្ធ គេទុកដាក់ថវិកាដោយឡែកពីគ្នា សម្រាប់ជួបឧបត្ថម្ភ ដល់រដ្ឋាភិបាលខ័ណ្ឌ ឬក្រុង ក្នុងវិស័យគ្រប់យ៉ាង។

ចំណែកនៅស្រុកខ្លះ, បើគេទើសភ្នែក ចង់បរិច្ចាគប្រាក់ផ្ទាល់ខ្លួន ដើម្បីពង្រីកឬជួសជុលផ្លូវថ្នល់មួយ [ដែលជាប្រយោជន៍រួម] គេត្រូវសុំច្បាប់ពីអ្នកតូច ហើយអ្នកតូចទៅសុំច្បាប់ពីអ្នកធំ ហើយអ្នកធំទៅសុំច្បាប់ពីអ្នកធំជាង រហូតដល់អ្នកធំបំផុតជាងគេ។ នៅក្នុងដំណើរការនៃការសុំអនុញាតិ ពីដំណាក់មួយ ទៅដំណាក់មួយទៀត, បើគ្មានថ្លៃទឹកតែ ថ្លៃកាហ្វេទេ… ដាំចេកទៅអាវ៉ា!!! គិតឡើងគិតចុះ ថ្លៃធ្វើផ្លូវ អស់តិចជាងថ្លៃសូកប៉ាន់។ វប្បធម៌ពុករលួយបែបនេះ មិនមែនមានតែនៅក្នុងកិច្ចការរដ្ឋទេ, សូម្បីតែអ្នកក្ររហាម ជញ្ជាំងផ្ទះធ្លុះធ្លាយ ហើយមានអ្នកចិត្តបុណ្យ ចង់ចេញចំណាយថ្លៃជួសជុលអោយហើយ ក៏ម្ចាស់ផ្ទះនៅហ៊ានសួរថា “មកចង់ធ្វើផ្ទះអោយខ្ញុំហ្នឹង តើអោយខ្ញុំប៉ុន្មាន” ទៀតដែរ!!!

នៅក្នុងប្រទេសមួយ ដែលមានអំណាចប្រមូលផ្ដុំនៅលើដៃរដ្ឋ ហើយប្រជាជនឥតនាំគ្នាធ្វើអ្វី ដើម្បីអោយមានភាពផ្លាស់ប្ដូរ គឺមានន័យថា ប្រជាជនខ្លួនឯង កំពុងតែបញ្ជាក់អោយពិភពលោកឃើញថា ការការចាត់ទុកប្រជាជន ជាហ្វូងចៀមភ្លីភ្លើ ពីសំណាក់រដ្ឋាភិបាល គឺជាទស្សនៈត្រឹមត្រូវ។

Communism

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s