ការជំពាក់ ឬ ការខ្ចី បំណុល គឺជា រឿង ងាយ ប៉ុន្តែ ការសង គឺជា ការពិបាក។ អ្នក ដែល មាន ទម្លាប់ខ្ចី គេ,ភាគច្រើន នឹង ជំពាក់ គេ មួយ ជីវិត — ផុត ពី បំណុល មួយ ចូល បំណុល មួយ, រក ថ្ងៃ សេរី ពុំ ឃើញ។
កាលណា យើង មាន បំណុល ដែល ត្រូវ សង, យើង ក្លាយ ជា ចំណាប់ខ្មាំង នៃ ចំណង ខ្លួនឯង។ នៅ ក្នុង ជីវិត, លៃ យ៉ាងណា កុំ ទម្លាប់ ខ្លួន អោយ ជំពាក់ គេ, ហើយ បង្រៀន កូនចៅ អោយ ចេះ របៀប ជំពាក់ គេ។ ចូរ បែងចែក អោយ ច្បាស់ រវាង អ្វី ដែល ខ្លួន ត្រូវការចាំបាច់ និង អ្វី ដែល ខ្លួន ចង់ បាន។
ការជំពាក់ បំណុល គេ គឺជា ភាពអពមង្គល ហាក់ ដូចជា ដុំពពក ខ្មៅ បាំង ពី លើ ក្បាល … ហាក់ ដូចជា ស្រមោល អន្ទោល តាម ប្រាណ។ មាន មនុស្ស ជាច្រើន បាន គេច វេស ពី បំណុល ប៉ុន្តែ មិន អាច គេច វេស ពី ផល ដែល ខ្លួន បាន ប្រព្រឹត្តិ ឡើយ។ គេ ត្រូវ តែ សង វិញ នៅ ក្នុង ទម្រង់ ណា មួយ ដោយ ចៀស មិន ផុត។
មនុស្ស ដែល មាន ឥស្សរភាព គឺអ្នក ដែល គ្មាន បំណុល ហើយ ទោះជា បំណុល នោះ ស្ថិត នៅ ក្នុងទម្រង់ អ្វី ក៏ដោយ។