ឥទ្ធិពល ​ជំនឿ


កើត នៅ ទីណា, ជា មួយ អ្នក ណា, ពណ៌ អ្វី, សាសន៍ អី, និង ទទួល ការចិញ្ចឹម របៀប ណា គឺ សុទ្ធ តែ ជាអ្វី ដែល យើង គ្មាន ការគ្រប់គ្រង។ ប៉ុន្តែ ទោះ ជា យ៉ាងណាក្ដី យើង មិន ចាំបាច់ ត្រូវ តែ នៅ ជា ផលិតផល នៃ បរិស្ថាន របស់ ខ្លួន នោះ ឡើយ, ពីព្រោះ ក្នុង លោក នេះ គ្មាន អ្នក ណា ម្នាក់ ត្រូវ បាន ព្រេង វាសនា ឬ ទេវតា កម្រិត ទុក មក ជា មុន នោះ ឡើយ។ ចំណុច សំខាន់ គឺ ជំនឿ។ បើ យើង កើត ក្នុង គ្រួសារ ក្រីក្រ ហើយ មាន ជំនឿ យ៉ាង ជ្រៅ ថា, ខ្លួន ត្រូវ នៅ ក្រ មួយ ជីវិត នោះ, ធ្វើ ម្តេច ខ្លួន អាច នឹង ប្រឹង ដើម្បី អោយ មាន បាន នឹង គេ? បើ កើត ក្នុង ពូជ មួយ ដែល គ្មាន អ្នក ណា បាន រៀន ជ្រៅជ្រះ, ហើយ ខ្លួន ជឿ ថា, ពូជ ខ្លួន ជា ពូជ ល្ងង់ ទៅ ហើយ នោះ, តើ ធ្វើ ម្តេច នឹង ទៅ រៀន  អោយ ចេះ ដឹង នឹង គេ? ជំនឿ អាច លើក កម្ពស់ មនុស្ស ក៏ អាច ទាញ ទម្លាក់ មនុស្ស។ ចូរ ប្រយ័ត្ន អោយ មែន ទែន ចំពោះ អ្វី ដែល គេ បង្រៀន អោយ ខ្លួន ជឿ។ វាសនា គឺ ជា ការកសាង។ អ្នក មាន ជំនឿ យ៉ាង ណា, នោះ ហើយ ជា វាសនា របស់ អ្នក។

PowerofBeliefTree

ជោគជ័យផ្ទាល់ខ្លួន គឺការយកអោយបាន នូវអ្វីដែលខ្លួនចង់បាន ហើយបន្តចង់បាន នូវអ្វីដែលខ្លួនមាន


ការប្រឈមពិតប្រាកដនៅក្នុងជីវិត គឺមិនមែនត្រឹមតែយកអោយបាន នូវអ្វីដែលខ្លួនចង់នោះទេ ប៉ុន្តែគឺការបន្តចង់បាននូវអ្វីដែលខ្លួនមានស្រាប់។ មនុស្សជាច្រើន គេចេះយកបាននូវអ្វីដែលគេចង់ ប៉ុន្តែបន្ទាប់ពីបានរួច គេលែងចង់បានទៅវិញ។ អ្វីដែលគេបាន គឺមិនដែលគ្រប់គ្រាន់ ហើយតែងតែមានអារម្មណ៍ ថាហាក់ដូចជាខ្វះម្យ៉ាងជានិច្ច។ គេមិនសប្បាយចិត្ត ចំពោះខ្លួនឯង, ចំពោះចំណងស្នេហា, ចំពោះសុខភាព, ឬចំពោះការងារ។ គេតែងតែមានរបស់ម្យ៉ាង រំខានចិត្តសន្តិភាពរបស់គេ។

ប៉ុន្តែនៅខាងមួយផ្នែកទៀត, មានមនុស្សខ្លះ គេពេញចិត្តនឹងខ្លួនគេជាអ្នកណា, ពេញចិត្តនឹងអ្វីដែលគេធ្វើ, ហើយទោះជាគេ មិនដឹងធ្វើយ៉ាងណា ដើម្បីរកអោយបានកាន់តែច្រើនក៏ដោយ ក៏គេនៅតែពេញចិត្ត ចំពោះអ្វីដែលគេមាន។ បេះដូងរបស់គេ បើកចំហចំពោះជីវិត សូម្បីតែគេ ពុំទាន់បានធ្វើ ក្ដីសុសិនរបស់គេ អោយក្លាយជាការពិតនៅឡើយ។

ជោគជ័យផ្ទាល់ខ្លួន គឺការយកអោយបាន នូវអ្វីដែលខ្លួនចង់បាន ហើយបន្តចង់បាន នូវអ្វីដែលខ្លួនមាន។ ជោគជ័យផ្ទាល់ខ្លួន ពុំអាចវាស់វែង ដោយខ្លួនយើង ជាអ្នកណា, មានកម្រាសដុល្លារកម្ពស់ណា, ឬបានសម្រេចអ្វីខ្លះ ជាដុំកំភួននោះទេ។ ផ្ទុយទៅវិញ, ជោគជ័យផ្ទាល់ខ្លួន គឺវាស់វែងដោយ ការមានអារម្មណ៍ល្អប៉ុនណា ចំពោះខ្លួនយើងជាអ្នកណា, ចំពោះអ្វីដែលយើងបានធ្វើ, និងចំពោះអ្វីដែលយើងមាន។ ជោគជ័យផ្ទាល់ខ្លួន គឺងាយនឹងសម្រេច ប៉ុន្តែយើងត្រូវដឹងអោយច្បាស់ថាជាអ្វី, កំណត់ការបង់ចំណាយ, ហើយកំណត់គោលដៅ យកអោយបាន។

ចូរចាំថា បើើយើងយកបាន នូវអ្វីដែលខ្លួនចង់បាន ប៉ុន្តែបែរជាគ្មាន អារម្មណ៍រីករាយទៅវិញ នោះរាប់ថាបរាជ័យទាំងស្រុង។

 

success1