ជម្រើស


មនុស្ស​ច្រើន​គ្នា តែង​និយាយ​ អំពី​សេរីភាព​នៃ​ការ​ជ្រើសរើស ប៉ុន្តែ​​ពេល​គេ​ធ្វើ​អ្វី​មួយ គេ​តែង​មាន​អារម្មណ៍ ថា​ដូច​ជា​ត្រូវ​គេ​បង្ខំ ​ហើយ​រអ៊ូ​រទាំ​មិន​ចេះ​ចប់។ តើ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ភាព​ប្រសើរ​នៃ​ជីវិត​ខ្លួន​ឯង ឬ​សង្គម​ជាតិ​ទាំង​មួល គឹ​ជា​រឿង​​ដែល​ត្រូវ​គេ​បង្ខំ ហើយ​យើង​ត្រូវ​តែ​ធ្វើ ដោយ​គ្មាន​ជម្រើស​ណា​ផ្សេង​ឬ?

តើ​អ្នក​ត្រូវ​តែ​ធ្វើ​ការ​ឬ? តើ​អ្នក​ត្រូវ​តែ​ទៅ​រៀន​ឬ? ចម្លើយ​ដ៏ងាយ​បំផុត​គឺ​ ​អត់​ទេ! អ្នក​អាច​ជ្រើស​រើស ដេក​សម្ដិល​នៅ​លើ​គ្រែ — ចង់​ផ្កាប់​ក៏​បាន, ចំទាំងក៏​បាន — អ្នក​អាច​ធ្វើ​ពុត​ឈឺ ដើម្បី​គេច​វេស​ពី​ការងារ​មួយ​ថ្ងៃ ដើម្បី​បាន​នៅ​ស៊ី​ផឹក ជាមួយ​ក្លើ​ម្រាក់, អត់​មាន​អ្នក​ណា​បង្ខំ​ទេ។

មនុស្ស​ម្នាក់ ឆក់​ប្លន់​គេ គឺ​ជា​ជម្រើស, ប៉ុន្តែ​គេ​​ដាក់​កំហុស ទៅ​លើ​កាលៈទេសៈ និង​ស្ថាន​ភាព​​ជីវិត ដែល​បង្ខំ​អោយ​គេ ធ្វើ​រឿង​អាក្រក់ដើម្បី​រស់។ មនុស្ស​​ម្នាក់ ​ខ្ជី​ខ្ជា​ក្នុង​ការ​​សិក្សា គឺ​ជា​ជម្រើស, ប៉ុន្តែ​គេ​​ដាក់​កំហុស ទៅ​លើ​កាលៈទេសៈ និង​ស្ថាន​ភាព​​ជីវិត ដែល​បង្ខំ​អោយ​គេ បោះ​បង់​ការ​រៀន​សូត្រ។

សរុប​សេចក្ដី​មក, គឺ​គ្មាន​អ្នក​ណា​បង្ខំ​ឡើយ។ ភាព​លំបាក គឺ​ជា​ផ្នែក​ចាំ​បាច់​នៃ​ជីវិត សម្រាប់​ពង្រឹង​មនុស្ស អោយ​កាន់​តែ​រឹង​មាំ។ ចង់​ ឬ​មិន​ចង់ អត់​មាន​អ្នក​ណា​បង្ខំ​ទេ, ប៉ុន្តែ​ចូរ​ចង​ចាំ​ថា ការ​សប្បាយ​មួយ​គ្រា គឺ​បាន​មក​ដោយ​ការ​ដោះ​ដូរ​នឹង​​ទុក្ខ​លំបាក។ មាន​នន័យថា អ្វី​ៗ​ទាំង​អស់ សុទ្ធ​តែ​ត្រូវ​បង់​តម្លៃ — ប្លែក​គ្នា​ត្រង់​ថា ចង់​បង់​តម្លៃ​ជា​មុន ហើយ​​សប្បាយ​តាម​ក្រោយ ឬ​សប្បាយ​សិន សឹម​បង់​តម្លៃ​តាម​ក្រោយ​ប៉ុណ្ណោះ។ ទោះ​ជា​ជ្រើស​យកមួយ​ណា ក៏​អត់​មាន​អ្នក​ណា​បង្ខំដែរ ប៉ុន្តែ​ជម្រើស​នីមួយៗ សុទ្ធ​តែ​មាន​ផល​របស់​វា។ សូមកុំ​ស្រែក​រអ៊ូ​ថា ខ្លួន​គ្មាន​ជម្រើស!!!

 

Choices

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s