«ភាពជាអ្នករងគ្រោះ» ពុំមែនជាពានរង្វាន់កិត្តិយស


កាលណាយើង គិតតែចំទាលស្រែកប្រាប់គេថា ខ្លួនជាអ្នករងគ្រោះ, គឺយើងកំពុងប្រាប់គេថា ខ្លួនគ្មានសមត្ថភាព ឬគ្មានឆន្ទៈសម្រាប់ គ្រប់គ្រងស្ថានភាពជីវិតរបស់ខ្លួន។ មនុស្សគ្រប់រូប សុទ្ធតែជាជនរងគ្រោះ នៅក្នុងគ្រាណាមួយ នៃជីវិតរបស់គេ, ក៏ប៉ុន្តែភាពផ្សេងគ្នា រវាងអ្នកចុះចាញ់ និងអ្នកជោគជ័យ គឺអ្នកចុះចាញ់លះបង់ឆន្ទៈ, ទុកអោយអតីតកាល កំណត់គេជាអ្នកណា — ដួលតែមួយដង ឬពីរដង លែងក្រោកវិញ។ សម្រាប់អ្នកជោគជ័យ, អតីតកាលគឺជាមេរៀនដ៏មានតម្លៃ ដែលគេសង្វាតសិក្សា យកមកអនុវត្តនៅក្នុងជីវិតបច្ចុប្បន្ន ដើម្បីភាពល្អជាងមុននៃអនាគត។

ត្រូវហើយ, ពេលយើងត្អូញត្អែ ច្បាស់ជាមានគេអាណិត ហើយគេដាក់ទានតិចតួច ប៉ុន្តែគឺគ្រាន់តែសម្រាប់ជាគ្រាប់ពូជ ដើម្បីអោយយើងមានដើមទុន បន្តជីវិតទៅមុខដោយពឹងកម្លាំងខ្លួនឯងប៉ុណ្ណោះ។ មនុស្សគ្រប់រូប មានផ្លូវជីវិតរៀងៗខ្លួន ដែលត្រូវដើរដោយខ្លួន។ អ្នកដទៃអាចដើរជាមួយ ប៉ុន្តែគ្មានអ្នកណាអាចដើរជំនួស។

«ភាពជាអ្នករងគ្រោះ» ពុំមែនជាពានរង្វាន់កិត្តិយសនោះទេ! សន្លឹកបៀហ្នឹង លេងបានតែម្ដងឬពីរដងប៉ុណ្ណោះ។ បើខ្មែរមិនប្រឹងដោះស្រាយបញ្ហាដោយខ្លួនឯង គ្មានបរទេសណាអាចមកដោះស្រាយជំនួសទេ។ បើអ្នកជំងឺគ្មានឆន្ទៈចង់រស់ ពេទ្យទេវតាក៏ជួយមិនបាន។ បើ់ខ្មែរគ្មានឆន្ទៈ តស៊ូប្រយុទ្ធដើម្បីសេរីភាព និងយុត្តិផង, កុំថាឡើយត្រឹមសហរដ្ឋអាមេរិក ដែលជាបិតាប្រជាធិបតេយ្យ… សូម្បីតែជីតារបស់ប្រជាធិបតេយ្យ ក៏មិនអាចជួយខ្មែរបានដែរ។
ដី​ខ្មែរ​រួញ​កាន់​តែ​តូច​ទៅ គឺដោយ​សារ «ភាព​ជា​អ្នក​រង​គ្រោះ​» នេះ​ឯង។ ខ្មែរ​ទាស់​គ្នា​តិច​តួច, បែង​ចែក​បក្ស​ពួក ហើយ​រត់​រក​ខ្នង​បរទេស​អោយ​ជួយ ហើយ​ច្បិច​​នេះ​ច្បាច់​នោះ​​សង​គេ​វិញ ដើម្បី​ជា​ការ​តប​ស្នង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s