ការ​ងារ​សុចរិត…


អ្នក ដែលធ្វើការសុចរិត ដោយកម្លាំងញើសឈាមខ្លួនឯង ទើបយល់អំពីតម្លៃប្រាក់។ ចំណែកអ្នករកវៀចវេរ ឬអ្នកដេកស៊ី ដេកសុំចាំគេអោយ, ទោះមានភាពងាយស្រួលមែន ក៏បានត្រឹមតែបណ្ដោះអាសន្ន ហើយត្រូវលះបង់ការប្រឹងប្រែង ដែលជាអត្ថន័យពិតប្រាកដ នៃគោលបំណងជីវិត សម្រាប់ការចម្រើនលូតលាស់របស់មនុស្ស។ ជាក់ស្ដែងនៅតាមកាស៊ីណូ គេកម្រឃើញអ្នកធ្វើការទៀងត្រង់ យកប្រាក់ដែលជាកម្លាំងញើសឈាមរបស់គេ ទៅចាក់ល្បែងបំផ្លាញនោះណាស់។ ភាគច្រើន គឺពួករកលុយបានតាមផ្លូវអបាយមុខ (ស្រីលក់ខ្លួន, ចោរលួចរបស់, អ្នកលក់គ្រឿងញៀន, អ្នកទទួលការសូកប៉ាន់) ឬអ្នកដេកស៊ីបន្លំលុយរដ្ឋ។ ចំណែកវង់ល្បែងតាមផ្ទះវិញ គេលេងស៊ីក្រហម មួយគ្រាប់សុទ្ធ ៥០សេន ទៅមួយដុល្លារ។

ដំណើររីកចម្រើនរបស់មនុស្ស គឺប្រៀបដូចជាកសិកម្មស្រូវអង្ករដូច្នោះដែរ, គឺទាមទារការប្រឹងប្រែងមួយជំហាន ទៅមួយជំហាន។ គេមិនអាចយកសំណាប ទៅស្ទូងដោយគ្មានការភ្ជួររាស់ដីនោះ ឡើយ។ យើងឃើញគេមានបាន ដោយសារផ្លូវកាត់ កៀវកេងបន្លំ, ប៉ុន្តែអ្វីដែលយើងបានឃើញនោះ គឺគ្រាន់តែជាភាពរុងរឿង ដែលជះពន្លឺតែមួយភ្លែត ប្រៀបដូចជាភ្លើងចំបើងប៉ុណ្ណោះ។ នៅចុងបញ្ចប់, គេធ្វើអ្វី នឹងបានទទួលហ្នឹង។ ជាក់ស្ដែង អ្នកលួចកោស MediCal បន្លំភ្នែករដ្ឋកាលពីដប់ម្ភៃឆ្នាំមុននោះ តើមានអ្នកណានៅហ៊ឺហាមកទល់សព្វថ្ងៃទេ? អ្នកខ្លះដេកទ្រុងសារិកា, អ្នកខ្លះរត់គេចខ្លួនដល់ប្រទេសផ្សេង នៅតែ FBI ចាប់ក្របួចយកមកវិញ, ហើយពេលចេញពីគុក រហាមលើសដើម។

ជួនកាល យើងឃើញគេជិះឡានប្រណីត សង្ហាអស្ចារ្យ ប៉ុន្តែយើងអត់ដឹងថា គេកំពុងបើករកកន្លែងចងក ដើម្បីបញ្ចប់រឿងសោះ។

ការងារទៀងត្រង់ ទោះគ្មានភាពរុងរឿងហ៊ឺហា ប៉ុន្តែមនសិកាភ្លឺជ្រះ, គ្មានការខ្លាចមុខខ្លាចក្រោយ ភ័យខ្លាចកម្មពៀរតាមទាន់។ យើងអាចរីករាយនឹងអ្វីដែលខ្លួនរកបាន ដោយកម្លាំងញើសឈាមខ្លួនឯង ជាជាងសៅហ្មងនឹងរបស់ដែលខ្លួនគ្មាន ហើយមើលរំលងអ្វីដែលមាន។

One thought on “ការ​ងារ​សុចរិត…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s