សួន​ច្បារ ឬ​ជា​សួន​ស្មៅ គឺ​អាស្រ័យ​លើ​យើង


good-and-evil

យើង​អាច​បន្ទោស​អ្នក​ធំ​យ៉ាង​នេះ អ្នក​មាន​អំណាច​យ៉ាង​នោះ! អាង​តែ​មាន​អំណាច ធ្វើ​អ្វី​ស្រេច​នឹង​ចិត្ត! ជា​ការ​ពិត ដែល​អ្នក​រង​គ្រោះ​​សង្គមទូទៅ​ តែង​យល់​ថា ខ្លួន​គ្មាន​កំហុស ឬ​គ្មាន​ចំណែក​នៅ​ ក្នុង​ភាពអកុសលទាំង​នោះ​ទេ, ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី, ទទួល​ស្គាល់ ឬ​មិន​ទទួល​ស្គាល់​ក្ដី, អ្នក​រង​គ្រោះ​សង្គម​ទាំង​នោះ ក៏​មាន​ចំណែក​ទទួល​ខុស​ត្រូវ នៅ​ក្នុង​​ភាព​អកុសលទាំង​នោះ​ដែរ។

ចូរ​យើង​យក​រឿង​ដ៏​តូច ហើយ​ងាយ​ស្រួល​បំផុត មក​ធ្វើ​ការ​ប្រៀប​ធៀប​ថា ​យើង​មាន​សួន​ច្បារ​មួយ ហើយ​យើង​ពុំ​ដែល​ជីក​ស្មៅ​​ជម្រះ ថែ​ទាំ​ ដាំ​ផ្កា ឬ​ដាំ​ដំណាំ​អ្វី​ឡើយ។ សួន​ច្បារ​ដែល​គួរ​មាន​សណ្ដាប់​ធ្នាប់ និង​ភាព​ស្រស់​បំព្រង​នៃ​ផ្កា​ចម្រុះ ឬ​ដំណាំ​បន្លែ​ទាំង​ឡាយ ក៏​ក្លាយ​ទៅ​ជា​សួន​ស្មៅ​ស៊ុប​ទ្រុប​ទៅ​វិញ។ តើ​យើង​អាច​បន្ទោស​ស្មៅ​ទាំង​នោះ ដែល​ដុះ​ស៊ុប​ទ្រាំ​ដែរ​ឬ​ទេ? បើ​យើង​មិន​បោស​សម្អាត បន្ទប់​ដេក​របស់​ខ្លួន​ទេ, តើ​យើង​ត្រូវ​បន្ទោស​ធូលី ដែល​ចេះ​តែ​មក​ធ្វើ​អោយ​ប្រឡាក់​ឬ​ទេ?

បើ​និយាយ​អំពី​មនុស្ស ក៏​មិន​ខុស​គ្នា​ពី​ស្មៅ​ និង​ធូលី​នោះ​ដែរ។ ភាពវៈល្អ និង​ភាវៈ​អាក្រក់​ជា​គូ​នឹង​គ្នា ហើយ​កាល​ណា​ភាគី​ណាមួយ​ធ្វេស​ប្រហែស ភាគី​ម្ខាង​ទៀត​នឹង​គ្រប​ដណ្ដប់។ កំហុស​ទូទៅ​របស់​ជន​រង​គ្រោះ​សង្គម គឺ​ភាព​​តោះ​តើយ, ដំណើរ​ខ្ជិល​ច្រអូស, ភាព​យក​រួច​ខ្លួន ហើយ​នាំ​គ្នា​និយាយ​យក​ត្រូវ ដើម្បីកុហក​លួង​ចិត្ត​ខ្លួន​ឯង​ថា [ទោះ​មិន​បាន​ធ្វើ​បុណ្យ ឬ​ធ្វើ​ល្អ​ក៏​ដោយ] “ដរាបណា​ខ្លួន​មាន​បាន​ធ្វើ​បាប​អ្នកណា ខ្លួន​ជា​មនុស្ស​ល្អ” ហើយ​វិល​វល់​តែ​នឹង​ខ្លួន​ឯង ឥត​បើក​ភ្នែក​មើល​រឿង​អកុសល​នៅ​ជុំ​វិញ​ខ្លួន។

ភាព​អព្យាក្រិត ពុំ​បាន​ធ្វើ​អោយ​យើង ទៅ​ជា​មនុស្ស​​ល្អ​នោះ​ទេ, សូម​កុំ​ហកខ្លួន​ឯង! សូម​កុំ​កុហក​គេ​តទៅ​ទៀត! ភាព​អព្យាក្រិត គឺ​គ្រាន់​តែ​មានន័យ​ថា ការ​យក​រួច​ខ្លួន​ប៉ុណ្ណោះ។ ដើម្បី​អោយ​​មនុស្ស​ម្នាក់ ទៅ​ជា​មនុស្ស​ល្អ គេ​ត្រូវ​ធ្វើ​អំពើ​​ដែល​ប្រកប​ដោយ​ឆន្ទៈ​មោះមុត ប្រឆាំង​នឹង​ភាវៈ​អាក្រក់។ មនុស្ស​ទុច្ចរិត ធ្វើ​អំពើ​ទុច្ចរិត តំណាង​ភាវៈ​អាក្រក់ ហើយ​អ្វី​ដែល​ពួក​ទុច្ចរិត​ចូល​ចិត្ត​បំផុត គឺ​ភាព​តោះ​តើយ​ពី​សំណាក់​មហាជន​នោះ​ឯង។ ដូច្នោះ​ហើយ បាន​ជា​គេ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​បំពុល, បំបែក​បំបាក់, សម្លុត​គំរាម​អ្នក​ស្លូត​ត្រង់ ដើម្បី​គេអាច​​សាប​ព្រួស គ្រាប់​ពូជ​នៃ​ភាវៈ​អាក្រក់​បាន​តាម​ចិត្ត។ បើ​យើង​គ្រាន់​តែ​ឈរ​អោប​ដៃ​​យក​រួច​ខ្លួន ហើយ​នាំ​គ្នា​ទៅ​វត្ត​ធ្វើ​បុណ្យ ដើម្បី​លួង​លោម​ចិត្ត​ខ្លួន​ឯង​នោះ យើង​គ្រាន់​តែ​ជា​អ្នក​ស្មោះ​ត្រង់ ដែល​យូរ​ឬ​ឆាប់ នឹង​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ​ប៉ុណ្ណោះ។

​ដូច្នេះ, សរុប​សេចក្ដី, តាំង​ពី​ដើម​រៀង​មក, ទុក្ខ​វេទនា​របស់​ខ្មែរ កើត​ចេញ​ពី​ភាព​តោះ​តើយ​​ដ៏​អវិជ្ជា​របស់​ខ្លួន។ សូម​សួរ​ថា តើ​ភាព​តោះ​តើយ​នោះ​ចេញ​មក​ពីណា? ចូរ​យើង​គិត​សាឡើង​វិញ​ទៅ​មើលថា ភាព​តោះ​តើយ, ភាព​យក​រួច​ខ្លួន​សន្សំ​សុខ, ដំណើរ​គិត​ខ្លី, ទាំង​អស់​នេះ មាន​ជាប់​ទាក់​ទង​នឹង​ប្រព័ន្ធ​អប់​រំ ដែល​ផ្អែក​ខ្លាំង​ទៅ​លើ​សាសនា​ដែរ​ឬទេ?

សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ, ចូរ​គិត​ឡើង​វិញ​ទៅ​មើលថា បើ​ខ្លួន​មាន​អំណាច មាន​ប្រាក់​ដូច​គេ តើ​ខ្លួន​ច្បាស់​ក្នុង​ចិត្ត​ទេថា ខ្លួន​មិន​ប្រព្រឹត្តិ​ដូច​ជនដែល​ឃោរ​ឃៅ​ទាំង​នោះ​ឬទេ? តើ​ខ្លួន​ចង់​ផ្លាស់​ប្ដូរ ដើម្បី​គ្រាន់​តែ​ដើម្បី​សង​គំនុំ ឬ​ចង់​បាន​ការ​ផ្លាស់​ប្ដូរ​មួយ ដែល​ឈរ​នៅ​គោល​ការណ៍​ធម្មជាតិ ដើម្បី​រក្សា​លំនឹង​សង្គម សម្រាប់​អោយ​មនុស្ស​ម្នា មាន​ឱកាស​រស់​នៅ​ដោយ​សុខដុម​រមនា​នឹង​គ្នា។ ប្រសិន​បើ​ការ​ផ្លាស់​ប្ដូរ​របស់​យើង ជំរុញ​ដោយ​គំនុំ, ដោយ​ការ​ច្រណែន, ដោយ​កំហឹង​ស្អប់​ខ្ពើុមនោះ តើ​មាន​អ្វី​ប្លែក​គ្នា​ពីការ​យក​ខ្លា​ទៅ​ជំនួស​ក្រពើ?

មាន​អស់​លោក​ខ្លះ អស់​ផ្លូវ​ដើរ​នៅ​​ប្រទេសក្រៅ ប្រៀប​ដូច​សំផឹង​អស់​សាច់​នោះ បាន​លោត​ចូល​ឆាក​នយោបាយ ដើម្បី​សង្គ្រោះជាតិ។ សង្ឃឹម​ថា​ អ្វី​ដែល​អស់​លោក​ធ្វើ គឺ​កំពុង​​ធ្វើឡើង​ដោយសារ​ការ​ភ្ញាក់​រលឹក មិន​មែន​ជា​ការឆ្លៀត​ពេល ​កេង​ប្រវ័ញ្ចន៍ ពី​ទុក្ខសោក​ និង​កំហឹង​របស់​ប្រជា​រាស្ត្រ ដែល​​ស្ថិត​នៅ​ក្រោម​នឹម​នៃ​អយុត្តិ​ធម៌​សង្គម។ សូម​សង្ឃឹម ហើយ​ឧបមា​ថា​អ៊ីចឹង​ទៅ​ចុះ ដើម្បី​កុំ​អោយ​គេថា យើង​ចេះ​តែ​ថា ហើយ​អត់​ធើ​អី។

2 thoughts on “សួន​ច្បារ ឬ​ជា​សួន​ស្មៅ គឺ​អាស្រ័យ​លើ​យើង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s