កន្សែងប៉ាក់ផ្កា


ច្រៀងដោយៈ ស៊ិន ស៊ីសាមុត
ចង្វាក់ៈ ស្លូរ៉ក

១. កន្សែសប៉ាក់អូនចាក់ផ្ទាល់ដៃ
រយព្រួយរយភ័យ កាលស្រីឲ្យបង
កន្សែងប៉ាក់ផ្កាចារចិត្តគូគ្រង
លាក់ភ្នែកអ្នកផង ខ្លាចគេស្គាល់ស្រី ។

២. ឥឡូវឃ្លាតប្រាណបានតែកន្សែង
លើកឡើងថ្លែង កន្សែងក្លិនស្រី
បើខ្ញុំហែកចោលនៅស្ដាយក្លិនស្រី
ក្លិនថ្មោងក្លិនថ្មី ទទួលផ្កាស្លា ។

បន្ទរ. វាចាកន្សែងថ្លែងរឿងក្រៀមក្រោះ
រឿងស្ម័គ្រររឿងស្មោះ ស្នាមអានុស្សា
លើកកន្សែងជូតទឹកភ្នែកទុក្ខា
ពេលអានអក្ខរា ចិត្តសែនអំពល់ ។

៣. ឆ្ងាយអើយសែនឆ្ងាយឆ្ងាយលែងយល់ហើយ
ទន្លាប់ទុំអើយ ម្ដេចជ្រុះឆ្ងាយគល់
ចន្ទ្រាឆ្ងាយដី បងឆ្ងាយនិមល
ម៉ឺនសែនអំពល់ ជាមួយកន្សែង ។

ភ្លេង – បន្ទរ – ៣

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s