ការធ្វើបាតុកម្ម ទាមទារដំឡើងប្រាក់ខែ ត្រូវបានមនុស្សមួយចំនួន មើលឃើញថា ជារឿងហួសហេតុ ដោយទាញយក ប្រាក់ខែកម្មករ នៅប្រទេសកំពុងអភិវឌ្ឍដទៃទៀត មកប្រៀបធៀបនឹងកម្ពុជា។ យើងក៏អាចនិយាយបានដែរថា ការប្រៀបធៀបបែបនេះ ក៏ជារឿងហួសហេតុដែរ។ ក្រូច គឺក្រូច, ស្វាយ គឺស្វាយ។ ស្វាយ និងក្រូច មិនដូចគ្នា, ដូចយកទា ទៅប្រៀបនឹងមាន់។ កុំភ្លេចថា ស្ថានភាពនៃការរស់នៅ មានលក្ខណៈផ្សេងគ្នា, ដូច្នេះ គេមិនអាច គ្រាន់តែប្រៀបធៀប តាមតួលេខនោះបានទេ។ ការប្រៀបធៀបបែបនេះ, ជាពិសេស ពីសំណាក់ខ្មែរគ្នាឯង, គឺជាការធ្វើឡើង ដោយខ្វះការយល់ចិត្ត ដ៏ឥតមេត្តា ឬអាចនិយាយថា បន្លាដែលមិនចាក់សាច់ខ្លួនឯង មិនដឹងថាឈឺប៉ុនណានោះឡើយ។ ផ្នត់គំនិតបែបនេះ គឺជាឫសគល់ នៃនយោបាយ “ទឹកឡើងត្រីស៊ីស្រមោច, ទឹកហោចស្រមោចស៊ីត្រី”។ 131227_01បើគ្មានអ្វីល្អសម្រាប់និយាយ ដើម្បីកែរំសាយទុក្ខសោកអ្នកដទៃទេ, Shut the hell up! អត់មានអ្នកណា គេគិតថា អ្នកជាមនុស្សគទេ!

ប្រសិនបើគ្មានការផ្លាស់ប្ដូរទេ, បើបាតុកម្មនៅតែបន្ត, សេដ្ឋកិច្ចជាតិ នឹងរងការប៉ះទង្គិចខ្លាំង។ មនុស្សទូទៅ សុទ្ធតែមើលឃើញ ចំណុចនេះដូចគ្នា, ប៉ុន្តែគេបង្វិលរឿងនេះ អោយទៅជាកំហុស របស់បាតុករទៅវិញ។ ការធ្វើបាតុកម្ម ពុំមែនជារឿង ដែលគេនាំគ្នាធ្វើ ដោយសារពួូកគេ អផ្សុកខ្លាំងនោះទេ! វាជាសញ្ញាប្រាប់ថ្នាក់ដឹកនាំថា សង្គមកំពុងមានវិបត្តិធ្ងន់ធ្ងរ ហើយតម្រូវអោយមានការកែប្រែ។

យ៉ាងណាក្ដី, បើគ្មានការកែប្រែ, ថ្ងៃនៅតែរះពីខាងកើត ហើយលិចនៅខាងលិច, ប៉ុន្តែវិនិយោគិន អាចនឹងដកការរកស៊ីពីស្រុក ដោយសារពួកគេមិនអាចរងគំនាបទាំងសងខាង៖ ១ គឺថ្លៃទឹកតែ ដូរយកសិទ្ធរកស៊ី, ២ គឺការទាមទារ ដំឡើងប្រាក់ខែពីកម្មករ។ បើវិនិយោគិន ដកខ្លួនចេញពីកម្ពុជា, ប្រជាជនខ្មែរ នឹងធ្លាក់ទៅកាន់ ភាពឥតការងារធ្វើ, រីឯរាជរដ្ឋាភិបាល នៅតែមានដី ព្រៃឈើ បឹងបួរ សម្រាប់ធ្វើសម្បទាន បូមខ្លាញ់បាញ់ប្រេងដដែល។

នៅក្នុងប្រវត្តិសាស្ត្រខ្មែរ មានលំអានមួយដែលគួរអោយកត់សម្គាល់ ប៉ុន្តែពុំសូវឃើញអ្នកណា យកចិត្តទុកដាក់រៀនតាម៖ គឺខ្មែរជាជនជាតិដែលស្លូតបូត ចូលចិត្តចិត្តសន្សំសុខ (និយាយតាមរបៀបម្យ៉ាងដែលពិរោះស្ដាប់), ប៉ុន្តែបើធ្វើអោយខ្មែរដល់ក ខ្មែរនឹងវ៉ៃបកវិញ លែងស្ដាយជីវិតខ្លួនឯង, ហើយសូម្បីកូនង៉ានៅក្នុងអ្រងឹងក៏ពុំលើកលែងដែរ។ សូមយោគយល់គ្នា ដោយក្ដីមេត្តា,បន្ធូរបន្ថយ និងកែប្រែខ្លះទៅ!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s