ធាត់ជ្រុលចុកខ្លាញ់ ទឹកនោមផ្អែម ឡើងឈាម មានជំងឺសរសៃឈាមបេះដូង … ស្ករនាពេលបច្ចុប្បន្ននេះ ត្រូវជាប់ចោទជាដើមហេតុ។ អ្នកប្រយុទ្ធប្រឆាំងគ្រោះថ្នាក់បង្កឡើងដោយស្ករ បានបរិហារជាពិសេស ការបង្កើតវត្តមានស្ករក្នុងចំណីអាហារ តែត្រូវលាក់បាំងមិនអាចមើលឃើញ។ តើស្ករពិតជាបង្កគ្រោះថា្នក់ដល់សុខភាពមែនឬ ? តើត្រូវបរិភោគក្នុងកំរិតណាទើបល្អ ទើបគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់សរីរាង្គកាយ ? ស្ករស្គមពិតជាមានទំនាក់ទំនងបង្កជំងឺមហារីកមែនឬ ?
បើយោលទៅតាមព័ត៌មាន ភស្តុតាង និងការផ្សព្វផ្សាយនាពេលបច្ចុប្បន្ននេះ ការទទួលទានស្ករ ច្រើនហួសហេតុ ពិតណាស់ ថានឹងបង្កផល់អាក្រក់ដល់សុខភាព។ គ្រោះថ្នាក់ចំពោះសុខភាពនេះ អាចមានទំហំប្រហាក់ប្រហែលនឹងការទទួលទានសុរា សម្រាប់រយៈពេលវែង តែតិចជាងគ្រោះថ្នាក់បង្កឡើងដោយបារី។ យើងមិនស្លាប់ភ្លាមដោយសារការបរិភោគស្ករច្រើនហួសហេតុទេ តែស្ករជាអាវុធធ្វើបាបមនុស្សយ៉ាងសម្ងាត់ ដោយបង្កជាជំងឺរ៉ាំរ៉ៃយ៉ាងច្រើន នៅពេលអនាគត។
ស្ករជាគ្រឿងញៀន ?
ស្ករជាអាហារដែលមានលក្ខណៈញៀន។ លក្ខណៈនេះ ត្រូវបានរកឃើញ និងបកស្រាយបញ្ជាក់ដោយការពិសោធន៍ផ្លូវអារម្មណ៍។ ការពិសោធន៍របស់បារាំង លើសត្វកណ្តុរ បានបង្ហាញថា សត្វកណ្តុរនេះទាក់ទាញដោយស្ករ ខ្លាំងជាងដោយគ្រឿងញៀន កូកាអ៊ីន។ ទាំងមនុស្ស ទាំងសត្វ សុទ្ធទាក់ទាញដោយសារធាតុស្ករ សារធាតុផ្អែម សូម្បីតែខ្លាឃ្មុំក៏ត្រៀមប្រយុទ្ធដើម្បីបានស្ក បានសម្បុកឃ្មុំស៊ីដែរ។ សារធាតុស្ករ ផ្អែមនេះ ត្រូវកំណត់ថាមានលក្ខណៈបន្ថែម ដោយហេតុថា បើបានញ៉ាំហើយ ចង់ញ៉ាំទៀត បើញ៉ាំកាន់តែច្រើន និងចង់បានបន្ថែមនៅពេលក្រោយ។
បន្តការអាន