កាប់ ដើម ស៊ី ផ្លែ


ប្រទេស មួយ ដែល សំបូរ មនុស្ស ចេះដឹង, គេ ត្រូវការ អ្នកដឹកនាំ, ប៉ុន្តែ ប្រទេស មួយ ដែល សំបូរ មនុស្ស ល្ងង់, គេ ត្រូវការ អ្នកត្រួតត្រា។

សង្គម អ្នកចេះដឹង គឺ យល់ អំពី សារសំខាន់ នៃ ផល ប្រយោជន៍ រួម, ដូច្នេះ គេ មាន ស្មារតី ទទួលខុសត្រូវ ខ្ពស់, ព្រោះ គេ យល់ ថា, គ្រប់ ទង្វើ របស់ គេ ជះ ឥទ្ធិពល ដល់ មនុស្ស ជុំវិញ ខ្លួន។

ប៉ុន្តែ នៅ ក្នុង សង្គម មនុស្ស ល្ងង់, គេ ស្គាល់ តែ ផលប្រយោជន៍ ខ្លួន ឯង, ហើយ គេ មិន អាច មើល បាន ឆ្ងាយ ដល់ ទំហំ នៃ ការប៉ះពាល់ ជាទូទៅ ឡើយ។

ម៉្លោះហើយ, បើ គេ ចង់ ហូប ស្វាយ មួយ ផ្លែ ប៉ុន្តែ គេ ខ្ជិល ឡើង ឬ ខ្ជិល ធ្វើ ទំពក់ នោះ, គេ ជ្រើសរើស កាប់ ដើម ប្រដួល ដើម្បី បាន ស្វាយ មួយ ហូប សិន។

ធ្វើ មិន កើត


ប្រយោគ “ធ្វើ មិន កើត” គឺ ជា ពាក្យ ដែល រំខាន ចិត្ត ខ្ញុំ ជាង គេ។ គេ អាច ជេរ ខ្ញុំ ថា អា ចំកួត, អា កំបែក, អា ល្ងីល្ងើ. ប៉ុន្តែ មិន អាច ធ្វើ អោយ បេះដូង ខ្ញុំ សង្កៀ ឡើយ។ ប៉ុន្តែ រាល់ ពពេល ខ្ញុំ ឮ ពាក្យ មួយ ឃ្លា នេះ, ខ្ញុំ សង្កៀ ចិត្ត។

ពាក្យ ថា ធ្វើ មិន កើត នេះ, ៩៨% គឺ ជា គ្រាន់ តែ ជា ភាព នៃ គំនិត (state of mind) ប៉ុណ្ណោះ។ នៅ សល់ ២% ទៀត ទើប ជា កម្រិត នៃ កាយ និង កាលៈទេសៈ។ នេះ គឺ ខ្ញុំ និយាយ ចំពោះ អ្នក ដែល នៅ បណ្ដា ប្រទេស សេរី និង ជឿនលឿន។ ប៉ុន្តែ ចំពោះ ស្ថានភាព អ្នក ស្រុក ខ្មែរ, កម្រិត នៃ កាយ និង កាលៈទេសៈ អាច មាន ដល់ ទៅ ៥០ទៅ៨០% ឯណោះ, ប៉ុន្តែទោះជាមានតែ% ក្ដីក៏មនុស្សគួរតែព្យាយាមធ្វើអ្វីដែលខ្លួនចង់ធ្វើខ្លាំងបំផុត។

ជួន កាល, វា មិន សំខាន់ ថា បរាជ័យ ឬ ជោគជ័យ នោះ ទេ, ប៉ុន្តែ សំខាន់ គឺ យើង បាន ធ្វើ វា ហើយ អាច និយាយ ប្រាប់ ខ្លួន ឯង ដោយ ស្មោះ ត្រង់ ថា “ខ្ញុំ បាន ព្យាយាម អស់ ពី ចិត្ត ពី ចិត្ត ហើយ”។ បើ យើង គ្រាន់ តែ អង្គុយ វិភាគ ហើយ បោះបង់ ចោល ទៅ វិញ ដោយសារ ពិបាក ខ្លាំង, មួយ ជីវិត របស់ យើង នឹង នៅ តែ មាន កូន ចម្ងល់ មួយ ដែល តាម ដណ្ដឹង សួរ ជា រឿយៗ ថា, ប្រសិន បើ ខ្ញុំ បាន ធ្វើ វា, តើ លទ្ធផល អាច ទៅ ជា យ៉ាង ណា? យើង រស់នៅ នឹង អារម្មណ៍ សោកស្ដាយ, មិន គប្បី នឹង ខ្លួន ឯង។

យ៉ាងណាក្ដី, ដរាប ណា នៅ មាន អារម្មណ៍ បែប នេះ, យើង នៅ តែ មាន ឱកាស ប៉ះប៉ូវ អោយ មនសិការ របស់ ខ្លួន ឯង។ វា យ៉ាប់ តែ នៅ ពេល ដែល យើង លែង មាន អារម្មណ៍ សោកស្ដាយ ឯ ណោះ ទេ, ដែល ជា ពេល ដែល យើង លែង ខ្វល់, លែង ដឹង, លែង យល់, ហើយ អ្វី ក៏ ធម្មតា។ យើង នៅ សល់ តែ សភាវគតៈ នៃ ការ ចង់ “នៅរស់” និង “រក្សា” អ្វី ដែល មាន ស្រាប់ ប៉ុណ្ណោះ, ប៉ុន្តែ លែង “រស់នៅ” លែង “ប្រថុយ”។ អ្វី ដែល ថ្មី, ប្លែក ពី អ្វី ដែល យើង ដឹង, យើង មិន ចង់ យល់, មិន អាច ទទួល, ពីព្រោះ វា ស្ថិត នៅ ក្រៅ គំនូស ដែល អ្នក បាន គូស កម្រិត ខ្លួន ឯង … ដោយសារ យើង រងរអា ចំពោះ ភាព មិន ទៀង នៃ បម្លាស់ប្ដូរ។