វប្បធម៌ កន្តើយ


នៅ លើ លោក នេះ, ប្រហែល ជា មាន តែ ជនជាតិ ខ្មែរ ទេ ដែល ស្គាល់ មនុស្ស ដោយ មិន ខ្ចី ដឹង ឈ្មោះ … ស្គាល់ តែ កន្លែង ដោយ មិន ខ្ចី ដឹង ផ្លូវ … ឬ ស្កាល់ ផ្ទះ ដោយ មិន ខ្ចី ដឹង អាសយដ្ឋាន … ស្គាល់ ឡាន ដោយ មិន ខ្ចី ដឹង ម៉ាក។

មនុស្ស ខ្លះ រាប់អាន គ្នា សឹង មួយ ជីវិត ប៉ុន្តែ អត់ ស្គាល់ ឈ្មោះ គ្នា។ អ្នកជំងឺ ខ្លះ ទៅ មើល ជំងឺ នៅ មន្ទីរពេទ្យ ដដែល, ដុកទ័រ ដដែល, អស់ ២០ ឆ្នាំ ប៉ុន្តែ មិន ខ្ចី ដឹង ថា មន្ទីរពេទ្យ ឈ្មោះ អ្វី, ដុកទ័រ ឈ្មោះ អ្វី, ជំនាញ ខាង អ្វី។

សម្រាប់ អ្នកខ្លះ, សូម្បី តែ អាសយដ្ឋាន ខ្លួនឯង រស់នៅ រាប់សិប ឆ្នាំ មក ហើយ នោះ ក៏ មិន ខ្ចី ទាំង ព្យាយាម ចងចាំ ដែរ។

ចំណុច ទាំងអស់ នេះ គឺជា ការឆ្លុះបញ្ចាំង នៃ “វប្បធម៌ កន្តើយ” របស់ ជនជាតិខ្មែរ ជាទូទៅ, ហើយ ជាទូទៅ, កូនចៅ របស់ គាត់ ជំនាន់ ក្រោយ មក ទៀត ក៏ សោះអង្គើយ ដូច គាត់ ដូច្នោះ ដែរ។ តើ នេះ ជា ជំងឺបាក់ស្បាត ពី សម័យ ខ្មែរក្រហម ឬ ជា ផ្នែក មួយ នៃ វប្បធម៌ ខ្មែរ ដែល ចាក់ឫស តាំង ពី ដើម មក?

“ភាពកន្តើយ” ទាំងនេះ ពុំ មាន បញ្ហា អ្វី ទេ ដរាប ណា វា មិន ឈាន ចូល កាលៈទេសៈ មួយ ដែល តម្រូវ អោយ មាន ការណ៍ ជាក់លាក់។ ឧទាហរណ៍, មីង សន ឡើង សវនាការ។ មីង សន ប្រាប់ ចៅក្រម ថា គាត់ មាន មិត្ត ម្នាក់ អាច ជួយ ផ្ដល់ បន្ទាល់។ គេ សួរ មីង សន ថា, មិត្ត របស់ គាត់ ឈ្មោះ អី, មីង សម អត់ ដឹង។ មីង សន គ្រាន់ តែ ដឹង ថា មិត្ត របស់ គាត់ ឈ្មោះ ម៉ែ មី ស។ មីង សន អត់ ដឹង ថា ម៉ែ មី ស សព្វថ្ងៃ រស់នៅ ទីណា ទេ។ ដល់ តែ អ៊ីចឹង, គេ ធ្វើ ម៉េច ទើប អាច រក ម៉ែ មី ស ឃើញ ដើម្បី កោះហៅ មក ផ្ដល់ បន្ទាល់ ជូន គាត់ ទៅ, បើ មិន ស្គាល់ ឈ្មោះ ពិត ជា អ្វី ផង ហ្នឹង? ដូច្នេះ, តើ អ្នកណា ជា អ្នក ខាតបង់ ពី លទ្ធផល នៃ “ភាពកន្តើយ” នេះ? គឺ មីង សន!

មីង សន មាន ជំងឺ ប្រចាំ ខ្លួន មួយ ចំនួន ដែល ត្រូវ លេប ថ្នាំ ជា ប្រចាំ, ប៉ុន្តែ មីង សន អត់ ដែល ព្យាយាម ដឹង ថា, ខ្លួន មាន ជំងឺ អ្វី, លេប ថ្នាំ ឈ្មោះ អ្វី ខ្លះ, មាន ប្រតិកម្ម នឹង ថ្នាំ ឬ សារធាតុ អ្វី ខ្លះ។ ថ្ងៃ មួយ, មីង សន ឈឺ ខ្លាំង, មីង សន ហៅ 911 ដឹក ទៅ ពេទ្យ។ ពេល ដល់ បន្ទប់ សង្គ្រោះបន្ទាន់, គេ សួរ អ្វី ក៏ មិង សន អត់ ដឹង។ ដល់ តែ អ្វី ក៏ មិន ដឹង, ពេទ្យ ក៏ មិន ដឹង ថា គាត់ មាន បញ្ហា អ្វី ជាក់លាក់ ហើយ ក៏ មិន ហ៊ាន ដាក់ ថ្នាំ ផ្ដេសផ្ដាស ដែរ ព្រោះ ខ្លាច ប្រតិកម្ម។ ដូច្នេះ មាន តែ ធ្វើ តេស្ត ម្ដងមួយៗ ទៅ តាម រោគសញ្ញា របស់ គាត់។ ដូច្នេះ, មីង សន ត្រូវ ដេក នៅ ពេទ្យ ដើម្បី រង់ចាំ លទ្ធផល នៃ ការ ធ្វើ តេស្ត។ តើ អ្នកណា ជា អ្នក ខាតបង់ ពី លទ្ធផល នៃ “ភាពកន្តើយ” នេះ? គឺ មីង សន!

ដល់ ពេល មីង សន ត្រូវ ចេញ ពី ពេទ្យ, មីង សន អត់ មាន អ្នកណា ទៅ ដឹក, ហើយ មីង សន ថែម ទាំង ភ្លេច យក ប័ណ្ណ អត្តសញ្ញាណ ដែល មាន កត់ត្រា អាសយដ្ឋាន ទៅ ជាមួយ។ មន្ទីរពេទ្យ សុខចិត្ត ចេញ ថ្លៃ តាក់ស៊ី អោយ មីង សន ជិះ ទៅ ផ្ទះ, ប៉ុន្តែ មីង សន អត់ ស្គាល់ អាសយដ្ឋាន។ តើ អ្នកណា ជា អ្នក ខាតបង់ ពី លទ្ធផល នៃ “ភាពកន្តើយ” នេះ? គឺ មីង សន!

មីង សន តូចចិត្ត ជា ខ្លាំង ដែល គ្មាន អ្នកណា ជួយ។ មីង សន ខឹង នឹង ពេទ្យ ជាខ្លាំង ដែល យក គាត់ ធ្វើ តេស្ត ឆ្កឹះឡើង ឆ្កឹះចុះ។ មីង សន ស្អប់ ពេទ្យ។ មីង សន គិត ថា គេ ធ្វើ បាប គាត់ ព្រោះ តែ គាត់ ជា ខ្មែរ ភៀសខ្លួន។ មីង សន គិត ថា គេ រើសអើង ពូជសាសន៍។ មីង សន អត់ ដឹង ទេ ថា, អ្វីៗ ទាំងអស់ ដែល កើត ឡើង ទាំង ប៉ុន្មាន គឺ សុទ្ធតែ ជា រឿង អាច ចៀស បាន ទាំងអស់ ប្រសិបើ គាត់ យកចិត្ត ទុកដាក់ តែ បន្តិច ចំពោះ ជីវិត របស់ គាត់ និង ស្ថានភាព នៅ ជុំវិញ របស់ គាត់។ ដូច្នេះ, តើ អ្នកណា ជា អ្នក ខាតបង់ ពី លទ្ធផល នៃ “ភាពកន្តើយ” នេះ? គឺ មីង សន!

ខ្មែរ យើង មាន មីង សន ច្រើន អនេក, ទាំង មីង សន ចាស់, ទាំង មីង សន ក្មេង, មីង សន ប្រុស, មីង សន ស្រី។ យើង អាច ទាញ ហេតុផល មក ថា, កុំ និយាយ តែ ជនជាតិ ខ្មែរ, ជនជាតិ ផ្សេង ទៀត ក៏ សំបូរ មីង សន ណាស់ ដែរ។ ប៉ុន្តែ ហេតុផល បែប នេះ, គ្រាន់ តែ បញ្ជាក់ ថា, យើង មិន ល្ងើ អី តែ ឯង តែ ប៉ុណ្ណោះ, ពុំ មាន បង្ហាញ ថា យើង ឈ្លាសវៃ ជាង គេ នោះ ទេ។ យ៉ាងណាមិញ, ប្រសិនបើ អ្វី ដែល យើង ចង់ បាន នោះ គឺ ត្រឹមតែ “ភាពដូចគេ” ដែរ នោះ, អា ហ្នឹង អ្វី ដែល យើង មាន និង កំពុង ឆ្លងកាត់ នៅ ក្នុង ជីវិត ប្រចាំថ្ងៃ នេះ គឺ គ្រប់គ្រាន់ សម្រាប់ អោយ យើង នៅ “នៅរស់”។ ប៉ុន្តែ បើ យើង រស់នៅ, យើង ត្រូវ ធ្វើ លើស ពី ហ្នឹង!

ទាំង ប៉ុន្មាន ខាង លើ នេះ, គ្រាន់តែ ជា ឧទាហរណ៍ មួយ យ៉ាង តូច នៅ ក្នុង ផ្នែក មួយ នៃ វប្បធម៌ កន្តើយ។

កំណត់ចំណាំ៖ មីង សន គឺ ជា តួអង្គ ប្រឌិត ប៉ុណ្ណោះ។