តំអូញ ចុង សប្ដាហ៍៖


Screen Shot 2017-07-23 at 9.43.27 AM

បើ គិត តាម ក្បួន របស់ ភាសា ខ្មែរ, ល្អ គឺ ផ្ទុយ និង អាក្រក់, ប៉ុន្តែ ជា រឿយៗ, យើង អាច ប្រើ បាន តែ ពាក្យ ល្អ ប៉ុណ្ណោះ, ហើយ បើ ចង់ និយាយ អ្វី ផ្ទុយ ពី ល្អ, យើង ត្រូវ រក ពាក្យ ផ្សេង មក ជំនួស វិញ, ឧទាហរណ៍ good idea មាន ន័យ ថា គំនិត ល្អ, ប៉ុន្តែ bad idea មិន អាច និយាយ ថា គំនិត អាក្រក់ ឡើយ, ពីព្រោះ គំនិត អាក្រក់ ដែល គេ ចំណាំ ប្រើ នេះ គឺ អត់ សំដៅ ទៅ idea ទេ គឺ សំដៅ ទៅ thought (ការ គិត) វិញ… បាន ន័យ ថា គំនិត អាក្រក់ មិន មែន មាន ន័យ ថា bad idea ទេ ប៉ុន្តែ មាន ន័យ ថា មាន បំណង អាក្រក់ ទៅ វិញ។ ហេតុអ្វី បាន ជា ដូច្នេះ?

នៅ ក្នុង វចនានុក្រម ពន្យល់ ថា គំនិត គឺ ការគិត, ប៉ុន្តែ អត់ ពន្យល់ អោយ ច្បាស់ ថា ការគិត នោះ ស្ថិត នៅ ក្នុង លក្ខខ័ណ្ឌ ណា ឡើយ។

តាមពិត, រាល់ ការគិត មិនមែន សុទ្ធតែ ជា គំនិត ទេ, ឧទាហរណ៍៖

-ខ្ញុំ គិត (think-thought) ចង់ ញ៉ាំ ខគោ ប៉ុន្តែ ខ្ញុំ អត់ ដឹង ថា ត្រូវ ផ្សំ នឹង អ្វី ខ្លះ ទេ … «អត់ ដឹង ថា» នៅ ទីនេះ គឺ មាន ន័យ ថា អត់ មាន គំនិត … គឺ គំនិត ដែល ត្រូវ ធ្វើ ដូច ម្ដេច ខ្លះ, ប៉ុន្តែ បើ យើង និយាយ ថា គ្មាន គំនិត, វា អាច ទៅ ជា មាន ន័យ ថា គ្មាន បំណង ទៅ វិញ។ 🙄

-ខ្ញុំ មាន អារម្មណ៍ ថា រងា (ការគិត -thought, feeling)។ ខ្ញុំ ទៅ កាប់ មែកឈើ មក ដុត ដើម្បី កំដៅ ប្រាណ អោយ បាត់ រងា (គំនិត idea)។ ប៉ុន្តែ នៅ ពេល គេ និយាយ ថា ម្នាក់ ហ្នឹង ជា មនុស្ស មាន គំនិត គឺ គេ ចង់ សំដៅ ទៅ រឿង មារយាទ ទៅ វិញ។ 😓

ត្រលប់ ទៅ ការគិត ពី ដំបូង របស់ ខ្ញុំ, ដូច ដែល ខ្ញុំ បាន ធ្វើ ការកត់ សម្គាល់ ដូច្នោះ, យើង មាន ភាពល្អ នៅ ក្នុង ក្បួន ប៉ុន្តែ ខ្វះ ភាពត្រឹមត្រូវ នៅ ក្នុង ការអនុវត្ត … ដោយសារ មនុស្ស និយាយ តាម តែ នឹក ឃើញ ហើយ ចម្លង តៗ គ្នា។

ឧទាហរណ៍ មួយ ទៀត, លោកស្រី មួរ សុខហួរ គាត់ ចង់ ធ្វើ ការប្រៀបធៀប អំពី ឱកាស សិក្សា រវាង ក្មេង ទីក្រុង និង ក្មេង ជនបទ, ប៉ុន្តែ គាត់ អត់ និយាយ ថា ក្មេង ជនបទ, គាត់ បែរ ជា និយាយ ថា ក្មេង មូលដ្ឋាន ហាក់ ដូច ជា មូលដ្ឋាន នោះ មាន ន័យ ថា ជនបទ ទៅ វិញ។

តាម ពិត មូលដ្ឋាន គឺ មាន ន័យ ថា ទីកន្លែង នៅ ក្នុង តំបន់ (local) … មិនមែន ទាល់តែ នៅ ជនបទ ទើប មាន មូលដ្ឋាន នោះ ទេ។ នៅទីក្រុង ក៏ មាន មូលដ្ឋាន ដូច គ្នា ដែរ។

ឧបមា ថា, យើង មាន ជំលោះ មួយ ហើយ យើង ទៅ ដាក់ ពាក្យ ប្ដឹង នៅ អាជ្ញាធរ ថ្នាក់ ជាតិ, ប៉ុន្តែ ដោយសារ បញ្ហា នោះ វា ស្ថិត នៅ ក្រោម ដែន អាជ្ញា របស់ អាជ្ញាធរ តាម តំបន់, គេ ក៏ ប្រាប់ ថា, រឿង ហ្នឹង ត្រូវ ប្ដឹង ទៅ នៅ អាជ្ញាធរ មូលដ្ឋាន … មាន ន័យ ថា អោយ ទៅ ប្ដឹង នៅ អាជ្ញារ នៅ ក្នុង សង្កាត់ ឬ តំបន់ ដែល ខ្លួន រស់នៅ … មិន មែន អោយ ទៅ ប្ដឹង អាជ្ញាធរ នៅ តាម ជនបទ នោះ ឡើយ។

និយាយ ដល់ ចំណុច នេះ, មាន ចំណងជើង មួយ របស់ ភ្នំពេញប៉ុស្តិ៍ ដែល អាន រួច ខឹង ផង និង អស់ សំណើច ផង។ គេ សរសេរ ថា «អ្នក​ដឹកនាំ​ជា​ស្ត្រី​នៅ​ថ្នាក់ជាតិ​ និង​ក្រោម​ជាតិ​នៅ​តែ​មាន​កម្រិត» ស្អី គេ ក្រោម ជាតិ? What the hell is that? តាមពិត ន័យ ដែល គេ ចង់ និយាយ នៅ ទីនេះ គឺ សំដៅ ទៅ ស្ត្រី អ្នកដឹកនាំ នៅ ថ្នាក់ មូលដ្ឋាន … ប៉ុន្តែ គេ និយាយ ថា ក្រោម ជាតិ ទៅ វិញ!

ទាំងអស់ នេះ ខ្ញុំ គិត ថា ផ្ដេសផ្ដាស ពីព្រោះ តែ ភ្នំពេញប៉ុស្តិ៍ គឺ ជា សារព័ត៌មាន ឈានមុខ ថ្នាក់ជាតិ មួយ ដែល មាន ចំណែក យ៉ាង ធំ នៅ ក្នុង អភិវឌ្ឍ សង្គម។ ចំណែក លោកស្រី មួរ សុខហួរ ក៏ មាន ឥទ្ធិពល ដូច គ្នា ដែរ។ ដូច្នេះ បើ ខ្លួន ប្រើ ពាក្យ ខុស, វា អត់ ជួយ អី ទេ, ប៉ុន្តែ បែរ ទៅ ជា បំពុល សង្គម ដោយសារ ភាពខ្ជីខ្ជា របស់ ខ្លួន ទៅ វិញ។

ប៉ុន្តែ និយាយ ទៅ, ទំលាប់ នេះ បាន ក្លាយ ទៅ ជា រឿង យ៉ាង ធម្មតា និង កប់ ចូល យ៉ាង ជ្រៅ នៅ ក្នុង វប្បធម៌ ខ្មែរ យើង ទៅ ហើយ។ យើង មើល សព្វ ថ្ងៃ, តើ យើង មាន ច្បាប់ និង វិន័យ អ្វី ខ្លះ, ប៉ុន្តែ តើ មាន ការអនុវត្ត ខ្ជាប់ខ្ជួន ឬ អត់។

រាល់ ពេល ខ្មែរ ធ្វើ អ្វី មួយ ខុស, ខ្មែរ សុខចិត្ត ប្រទាញ យក ហេតុផល ចេញ ពី ខ្យល់ ដើម្បី ការពារ កំហុស របស់ ខ្លួន ជាជាង ទទួលស្គាល់ កំហុស ហើយ កែតំរូវ។ បើ អ្នកដឹកនាំ ធ្វើ ខុស, គេ រក មធ្យោបាយ បង្កើត ច្បាប់ ថ្មី ដើម្បី ធ្វើ អោយ កំហុស របស់ គេ ក្លាយ ទៅ ជា ច្បាប់ ដែល គេ ទុក អនុវត្ត តែ នៅ ពេល ណា ដែល ហុច ផល អោយ គេ ប៉ុណ្ណោះ។ ចំណុច ទាំង អស់ នេះ គឺ ខ្មែរ គ្រប់ គ្នា មាន ចំណែក ទទួល ខុសត្រូវ ទាំង អស់ គ្នា។ គ្មាន អ្នកណា ម្នាក់ អាច និយាយ ថា «ខ្ញុំ អត់ ដឹង អី ផង» ឬ «ខ្ញុំ អត់ បាន ធើ អី ផង» ហើយ រួច ខ្លួន នោះ ឡើយ … ពីព្រោះ ទីបំផុត គឺ យើង និង កូនចៅ យើង ទាំង អស់ គ្នា ត្រូវ តែ ប្រឈម នឹង បញ្ហា អស់ នេះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s