ការ៉េម សាន់ឌេ


នេះ គឺ ជា រឿង ចាស់ មួយ នៅ ក្នុង ទសវត្សរ៍ ‘៣០ នៅ ពេល ដែល ការ៉េម សាន់ឌេ (ice cream sundae) មាន តម្លៃ ថោក ជាង ជាង សព្វថ្ងៃ យ៉ាង ច្រើន។

រឿង នោះ តំណាល ថា, ថ្ងៃ មួយ កុមារា អាយុ ១០ ឆ្នាំ ម្នាក់ បាន ចូល ទៅ ក្នុង ហាង កាហ្វេ ហើយ អង្គុយ នៅ លើ តុ មួយ។ អ្នករត់តុ ស្រី ម្នាក់ យក ទឹក មួយ កែវ មក ដាក់ មុខ គាត់ ហើយ ទាញ កូន សៀវភៅ និង ប៊ិច មក ចាំ កត់ បញ្ជា៖
“ចង់ បាន អី?” អ្នករត់តុ សួរ។
“តើ ការ៉េម សាន់ឌេ ១ ចាន ថ្លៃ ប៉ុន្មាន?” កុមារា សួរ។
“៥០ សេន,” អ្នករត់តុ ឆ្លើយ។
កុមារា ដក ដៃ ចេញ ពី ហោប៉ៅ ហើយ រាប់ កាក់ គាត់ មើល តែ គាត់ មាន ប្រាក់ ប៉ុន្មាន។ បន្ទាប់ មក គាត់ សួរ ថា, “ចុះ បើ ការ៉េម សុទ្ធ, តើ ថ្លៃ ប៉ុន្មាន?៉
មក ដល់ ត្រឹម នេះ, អតិថិជន កាន់តែ ច្រើន ថែម ទៀត បាន ចូល មក ក្នុង ហាង រង់ចាំ តុ អង្គុយ ហើយ អ្នក ដែល បាន តុ អង្គុយ រួច ហើយ កំពុង រង់ចាំ អ្នករត់តុ មក ទទួល បញ្ជា។ អ្នករត់តុ ឆ្លើយ ទាំង កំបុត ដោយ ធុញថប់ ថា, “៣៥ សេន។”
កុមារា រាប់ កាក់ របស់ គាត់ ម្ដង ទៀត។ “ខ្ញុំ នឹង យក ការ៉េម ទទេ,” គាត់ និយាយ។
អ្នករត់តុ ក៏ យក ការ៉េម ទទេ មួយ កូន ចាន តូច និង វិក័យប័ត្រ ដាក់ លើ តុ អោយ កុមារា ហើយ ក៏ ដើរ ចេញ។ កុមារា ញ៉ាំ ការ៉េម អស់ ហើយ បង់ប្រាក់ ជាមួយ អ្នក គិត លុយ រួច ក៏ ចាកចេញ បាត់ ទៅ។

នៅ ពេល នារី រត់តុ ត្រឡប់ មក ជូត សម្អាត តុ វិញ, គាត់ ក៏ ចាប់ផ្ដើម ស្រក់ ទឹកភ្នែក។ ខណៈ ដែល គាត់ កំពុង ជូត តុ, គាត់ មើល ឃើញ កាក់ តម្រៀប ជួរ គ្នា នៅ ក្បែរ ចាន ទទេ … គឺ កាក់ ៥ សេន ពណ៌ ទឹកប្រាក់ មាន ចំនួន ពីរ, និង កាក់ សេន ក្រហម ចំនួន ៥។

កុមារា មិន អាច ញ៉ាំ កាហ្វេ សាន់ឌេ បាន ក៏ ពីព្រោះ តែ គាត់ ពុំ មាន លុយ គ្រប់គ្រាន់ សម្រាក់ ទុក tip អោយ អ្នក រត់តុ។00Icecream11-articleLarge