ការតស៊ូ គឺ “ការអប់រំខ្លួនឲ្យមានវិន័យ” ស្ថិតនៅក្នុង សកម្មភាព៖


លោក ថូម៉ាស អេឌីសិន គឺជា ប្រឌិតករ ម្នាក់ ដ៏ឆ្នើម បំផុត នៅក្នុង សតវត្ស ទី ២០។ លោក បាន ធ្វើ ការពិសោធន៍ បង្កើត អំពូលភ្លើង ច្រើនលើក ច្រើនសា រហូត ដល់ ទៅ ប្រាំពាន់ ដង នៅ តែ មិន បាន សម្រេច។ នៅ សម័យ នោះ មនុស្ស ភាគច្រើន បាន នាំគ្នា សើច ចំអក ឲ្យ លោក, ថា លោក បង្ហិន ពេលវេលា និង ធនធាន យ៉ាងច្រើន ទៅលើ របស់ គ្មាន កំណើត។ ថ្ងៃមួយ អ្នកសារព័ត៌មាន វ័យក្មេង ម្នាក់ បាន សួរ គាត់ នៅ ក្នុង កិច្ចសម្ភាសន៍ថា៖ “លោក បាន បរាជ័យ ក្នុង ការពិសោធន៍ ដល់ ទៅ ប្រាំពាន់ ដង ទៅហើយ, ហេតុអ្វី ក៏លោក មិន ព្រម លះបង់? អ្នកណា ក៏ ដឹងថា អំពូលភ្លើង គ្មាន អនាគត ទេ។ មនុស្សលោក គឺ ត្រូវតែ ដុត ចង្កៀងម៉ាំងសុង ជា រៀងរហូត អីចឹង ហើយ”។

លោក អេឌីសិន ញញឹម រួចហើយ ឆ្លើយតប ទៅកាន់ អ្នកសារព័ត៌មាន វ័យក្មេង នោះ ថា៖ “អ្នកកម្លោះឯង មិន ទាន់ ដឹងថា ពិភពលោក នេះ ធ្វើការ របៀប ម៉េច នៅ ឡើយ ទេ! ខ្ញុំ មិន បានបរាជ័យ ទេ។ ខ្ញុំ បាន រកឃើញ យ៉ាងជោគជ័យ នូវ វិធី ប្រាំពាន់ យ៉ាង ដែល មិនដើរ។ ដូច្នេះ ខ្ញុំ បាន ឈានចូល ប្រាំពាន់ ការពិសោធន៍ ដែល នាំខ្ញុំ ឆ្ពោះទៅកាន់ ជោគជ័យ ជិតឡើង ជាងមុន”។

១៧,០០០ ពិសោធន៍ ក្រោយមក, លោក អេឌីសិន បានបង្កើត អំពូលភ្លើង បាន ដោយជោគជ័យ ព្រមទាំង បាន ចុះបញ្ជីប៉ាតង់ (ប្រកាសនីយប័ត្រតក្កកម្ម) ចំនួន ជាង ពីរពាន់ ដែលមានទាំង ឧគ្ឃោសនស័ព្ទ, ប្រដាប់ទទួលសម្លេងទូរស័ព្ទ, ម៉ាស៊ីនចាក់ថាសចម្រៀង, និង ឧបករណ៍ ច្រើនមុខ ទៀត។